វៀតណាមប្រគល់ជូនសៀវភៅចំនួន ៥០០ ក្បាលដល់បណ្ណាល័យខេត្តកំពង់ស្ពឺរបស់កម្ពុជា

(VOVWORLD) -   ដើម្បីជម្រុញទម្លាប់នៃការអានសៀវភៅដល់សិស្សគ្រប់ថ្នាក់ និងគាំទ្រប្រទេសកម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស នាថ្ងៃទី ១៤ ខែវិច្ឆិកាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានប្រគល់ជូនសៀវភៅចំនួន ៥០០ ក្បាលដល់មជ្ឈមណ្ឌលវប្បធម៌ និងបណ្ណាល័យខេត្តកំពង់ស្ពឺ។
វៀតណាមប្រគល់ជូនសៀវភៅចំនួន ៥០០ ក្បាលដល់បណ្ណាល័យខេត្តកំពង់ស្ពឺរបស់កម្ពុជា - ảnh 1 វៀតណាមប្រគល់ជូនសៀវភៅចំនួន ៥០០ ក្បាលដល់បណ្ណាល័យខេត្តកំពង់ស្ពឺរបស់កម្ពុជា (រូបថត៖ vov.vn)

អភិបាលរងខេត្តកំពង់ស្ពឺ លោក សុខភា បានមានប្រសាសន៍ថា មជ្ឈមណ្ឌលនេះត្រូវបានសាងសង់និងដាក់ឱ្យដំណើរការប្រើប្រាស់ក្រោមការឧបត្ថម្ភដោយផ្ទាល់ពីសមាជិកសភាជាតិកម្ពុជា លោកហ៊ុនម៉ានី។ នេះគឺជាមជ្ឈមណ្ឌល ជួយឧបតម្ថម្ភក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក។ គួរបញ្ជាក់ថាបណ្ណាល័យកំពង់ស្ពឺត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៥ និងដាក់ឱ្យដំណើរការបប្រើប្រាស់ក្នុងរយៈពេល ២ ឆ្នាំបន្ទាប់មក។ នាយកបណ្ណាល័យលោក សារ៉ាន់បានឲ្យដឹងថានាពេលបច្ចុប្បន្នបណ្ណាល័យកំពុងប្រមូលសៀវភៅជាច្រើនក្បាលទៀត ដែលក្នុងនោះមានសៀវភៅបរទេស ជាពិសេសសៀវភៅរបស់បណ្តាប្រទេសសមាជិកអាស៊ានសៀវភៅជាភាសាអង់គ្លេសជាដើមដើម្បីបម្រើដល់តម្រូវការនៃការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេង ក្នុងដំណើរការនៃការធ្វើសមាហរណកម្មតំបន់និងអន្តរជាតិរបស់ខេត្តកំពង់ស្ពឺនិយាយដោយឡែកនិងប្រទេសកម្ពុជានិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ