វៀតណាមប្រឆាំងជំទាស់ការបកស្រាយខ្វះភាពបញ្ចុះបញ្ចូលរបស់ចិនស្ដីអំពីអធិបតេយ្យភាពនៅសមុទ្រខាងកើត

វៀតណាមប្រឆាំងជំទាស់ការបកស្រាយខ្វះភាពបញ្ចុះបញ្ចូលរបស់ចិនស្ដីអំពីអធិបតេយ្យភាពនៅសមុទ្រខាងកើត - ảnh 1
រូបថតពីផ្កាយរណបនៃវាលថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម
ដែលចិនកាន់កាប់និងកសាងដោយខុសច្បាប់ (រូបថត៖AFP)

(VOVworld) - ឆ្លើយតបតនឹងអត្ថបទសរសេរនាពេលថ្មីៗនេះរបស់ឯកអគ្គរដ្ឋទូតចិន
ប្រចាំនៅអាស៊ានលោក Xu Bu ដែលត្រូវបានចុះផ្សាយលើកាសែត “Jakarta Post”
ក្រោមចំណងជើងថា “រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត” ក្នុងនោះ
បង្ហាញការបកស្រាយបំប្លែងការពិតជាច្រើនសំដៅអះអាងនូវអធិបតេយ្យភាពរបស់
ចិននៅសមុទ្រខាងកើត ក៏ដូចជាបកស្រាយប្រឌិតសំរាប់ទង្វើររបស់ប្រទេសនេះ
នៅសមុទ្រខាងកើត ​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Hoang
Anh Tuan បានមានអត្ថបទសរសេរក្រោមចំណងជើងថា “បំរ៉ែបំរួលថ្មីនានាគួរឲ្យ
ព្រួយបារម្ភ” លើកាសែត “Jakarta Post” សំដៅប្រឆាំងជំទាស់ការបកស្រាយខ្វះ
ភាពបញ្ចុះបញ្ចូលនេះ។ក្នុងអត្ថបទសរសេរ លោក Hoang Anh Tuan បានសង្កត់ធ្ងន់
 ថា ការដែលចិនដំណើរការហោះហើរសាកល្បងទៅកាន់វាលថ្ម Chu Thap របស់
វៀតណាម ព្រមទាំងអនុវត្តន៍ជើងហោះហើរចំនួន៤៦ជើងក្នុងតំបន់ជូនដំណឹង
ហោះហើររបស់វៀតណាម ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨ មករា កន្លងទៅ បានសរឲ្យ
ឃើញថា ចិនបានសំដែងកាន់តែច្បាស់នូវចេតនាវាតទីនិយមនៅតំបន់មួយមាន
អត្ថន័យដ៏សំខាន់ចំពោះពាណិជ្ជកម្មនាវាចរណ៍នៅអាស៊ីអាគ្នេយ៍និងពិភពលោក។
ប្រការនេះមិនត្រឹមតែរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាម
ប៉ុណ្ណោះទេ ថែមទាំងរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសេចក្ដីកំណត់ក៏ដូចជាអនុ
សញ្ញាអន្តរជាតិស្ដីអំពី អាកាសចរណ៍ស៊ីវិល។ឯកអគ្គរដ្ឋទូត Hoang Anh Tuan បាន
នាំចេញសំណើរ ចំនួន៣ដើម្បីចិនប្រែក្លាយសម្ដីអំពីការរក្សាសន្តិភាពនិងស្ថិរភាព
នៅសមុទ្រខាងកើត ទៅជាការពិត។ទីមួយគឺចិនត្រូវបញ្ឈប់ការកសាងកោះសិប្ប
និមិត្តនៅ សមុទ្រខាងកើត ហើយបញ្ឈប់ទង្វើរធ្វើឲ្យផ្លាស់ប្ដូរស្ថានភាពដើមនិង
ការដាក់ពង្រាយ យោធានៅសមុទ្រខាងកើត។ទីពីរគឺចិនត្រូវសន្យារក្សាស្ថានភាព
ដើមនិងបញ្ឈប់ ការកសាងព្រលានយន្តហោះនៅវាលថ្ម Chu Thap របស់វៀត
ណមយ៉ាងឆាប់ រហ័ស។ទីបីគឺចិនត្រូវអនុវត្តន៍យ៉ាងគ្រប់គ្រាន់នូវសេចក្ដីថ្លែងការ
ណ៍អំពីការប្រតិប ត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) មានសុឆន្ទៈ
សំរេចក្រមប្រតិបត្តិនៅ សមុទ្រខាងកើត (COC) ជាមួយអាស៊ាន ហើយសន្យា
ដោះស្រាយជំលោះដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញា
អ.ស.បស្ដីពីច្បាប់សមុទ្រ១៩៨២។

ឯកអគ្គរដ្ឋទូត Hoang Anh Tuan ចាត់ទុកថា នេះជាជំហានដំបូងមានអត្ថន័យ
សំខាន់ដើម្បីបង្កើតឡើងបរិយាកាសសន្តិភាព ស្ថិរភាពសំរាប់តំបន់អាស៊ីអាគ្នេយ៍
 ហើយប្រការនេះជាការពិតនឹងនាំមកនូវផលប្រយោជន៍ដ៏យូរអង្វែងសំរាប់ចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ