វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់ខាតនិងសំណូមពរអោយតៃវ៉ាន់មិនធ្វើសមយុទ្ធដោយបាញ់គ្រាប់ពិតនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa

(VOVWORLD) - ការដែលតៃវ៉ាន់ មិនអើពើដល់ការប្រឆាំងជំទាស់របស់វៀតណាម ហើយរៀបចំជាច្រើនលើកច្រើន សានូវសមយុទ្ធដោយបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញកោះ Ba Binh ចំណុះ ប្រជុំកោះ Truong Sa របស់វៀតណាម គឺជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអធិប តេយ្យភាពដែនដីរបស់វៀតណាមចំពោះប្រជុំកោះនេះ ព្រមទាំង គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខនាវាចរណ៍ ក៏ដូចជាបង្ក ភាពតានតឹងហើយធ្វើអោយស្ថានភាពនៅសមុទ្រខាងកើតស្មុគស្មាញថែមទៀត ផងដែរ។
វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់ខាតនិងសំណូមពរអោយតៃវ៉ាន់មិនធ្វើសមយុទ្ធដោយបាញ់គ្រាប់ពិតនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang

  នាថ្ងៃទី២១ ខែមីនា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីការដែលតៃវ៉ាន់ ធ្វើសមយុទ្ធដោយបាញ់គ្រាប់ពិតនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាង ប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa តាមការកំណត់របស់ច្បាប់អន្តរជាតិ។ ការដែលតៃវ៉ាន់ មិនអើពើដល់ការប្រឆាំងជំទាស់របស់វៀតណាម ហើយរៀបចំជាច្រើនលើកច្រើន សានូវសមយុទ្ធដោយបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញកោះ Ba Binh ចំណុះ ប្រជុំកោះ Truong Sa របស់វៀតណាម គឺជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអធិបតេយ្យភាពដែនដីរបស់វៀតណាមចំពោះប្រជុំកោះនេះ ព្រមទាំង គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខនាវាចរណ៍ ក៏ដូចជាបង្ក ភាពតានតឹងហើយធ្វើអោយស្ថានភាពនៅសមុទ្រខាងកើតស្មុគស្មាញថែមទៀត ផងដែរ។ ជាថ្មីម្ដងទៀត វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់ខាតហើយសំណូមពរ អោយតៃវ៉ាន់មិនដំណើរការសកម្មភាពប្រហាក់ប្រហែលគ្នាទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ