វៀតណាមប្រញ៉ាប់ប្រញាល់ស្ដារការផលិតកសិកម្មឡើងវិញក្រោយពីគ្រោះមហន្តរាយធម្មជាតិ

(VOVWORLD) - ខ្យល់ព្យុះនិងទឹកជំនន់បានបណ្ដាលឲ្យបសុសត្វជិត១សែន ក្បាលនិងបសុបក្សីជាង៣,៣លានក្បាលត្រូវស្លាប់ និងដំណាំរាប់ម៉ឺនហិកតា រងការខូចខាត។ 
វៀតណាមប្រញ៉ាប់ប្រញាល់ស្ដារការផលិតកសិកម្មឡើងវិញក្រោយពីគ្រោះមហន្តរាយធម្មជាតិ - ảnh 1 ចម្ការដើមឈើហូបផ្លែមួយនៅខេត្ត Quang Nam ត្រូវបំផ្លិចបំផ្លាញដោយសារខ្យល់ព្យុះ។
(រូបថត៖ VOV)

នៅក្នុងជំនួបធ្វើការនារសៀលថ្ងៃទី១៧ វិច្ឆិកា ដែលពិភាក្សាអំពី ដំណោះស្រាយស្ដារការផលិតកសិកម្មនៅតាមតំបន់មួយចំនួនដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិនាពេលកន្លងមក លោក Nguyen Xuan Cuong រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម បានសង្កត់ធ្ងន់ថា នឹងផ្ដោតការយកចិត្តទុកដាក់លើវិស័យដាំដុះនិងចិញ្ចឹមសត្វ ដើម្បីជួយប្រជាជនឆាប់បានស្ដារការផលិតនិងធ្វើឲ្យជីវភាពរស់នៅមានស្ថិរភាពឡើងវិញ។ ខ្យល់ព្យុះនិងទឹកជំនន់បានបណ្ដាលឲ្យបសុសត្វជិត១សែន ក្បាលនិងបសុបក្សីជាង៣,៣លានក្បាលត្រូវស្លាប់ និងដំណាំរាប់ម៉ឺនហិកតា រងការខូចខាត។ លោករដ្ឋមន្រ្តី Nguyen Xuan Cuong បានលើកច្បាស់ថា៖

“ត្រូវផ្ដោតការយកចិត្តទុកដាក់លើការពន្លឿនដំណើរការស្ដារការផលិតកសិកម្មឡើងវិញ។ ការងារដំបូងគឺត្រូវឆ្លើយតបនឹងតម្រូវការម្ហូបអាហារ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំជាពិសេសគឺបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ប្ដេជ្ញាចិត្តមិនទុកឲ្យប្រជាជននិងតំបន់ណាមួយខ្វះ ស្បៀងអាហារនោះឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ