វៀតណាម-ប៊ុលហ្គារីជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២

(VOV) – គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធាន Huynh Ngoc Son បានមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅប៊ុលហ្គារី ចាប់ពីថ្ងៃទី ២៦ ដល់ទី
២៨ កញ្ញា។ នារសៀលថ្ងៃទី ២៧ កញ្ញា អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc
Son បានជួបចរចារជាមួយអនុប្រធានរដ្ឋសភាប៊ុលហ្គារី លោក Anastas Anastasov។  
អនុប្រធានរដ្ឋសភា Huynh Ngoc Son បានអះអាងថា៖ រដ្ឋសភាវៀតណាមគាំទ្រ
គោលមាគា៍គោលនយោបាយថ្មីអំពីការភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស
ទាំង ២ និងមានគោលបំណងថា៖ ភាគីទាំង ២ បង្កើនកិច្ចសហប្រតិបត្តិការលើ
វិស័យការពារប្រទេស សន្តិសុខ ទេសចរណ៍ និងបណ្តុះបណ្ដាលកម្មាភិបាល។
រីឯខ្លួន វិញ លោក Anastas Anastasov បានសន្យានឹងជំរុញការអនុវត្តអនុស្សារណៈរ
យោគយល់ដែលបានចុះហេត្ថលេខាក្នុងខែមេសាឆ្នាំ ២០១២ ប្រកបដោយប្រសិទ្ធភាព។ ភាគីប៊ុលហ្គារីបានឯកភាពគាំទ្រការអនុវត្តបែបបទលើកលែងទិដ្ឋាការចំពោះ ប្រជាពល
រដ្ឋនៃប្រទេសទាំង ២ ក្នុងរយៈពេល ១៥ ថ្ងៃ និងបង្កើនទំនក់ទំនងរវាងបណ្ដាគណៈកម្មា
ធិការរបស់រដ្ឋសភា។ ក្នុងថ្ងៃដ៏ដែលគណៈប្រតិភូរដ្ឋសភាវៀតណាមបានមកសម្តែង
ការគួសមជាមួយប្រធានាធិបតីប៊ុលហ្គារីលោកស្រី Magarita Popova និងជួបធ្វើការ
ជាមួយថ្នាក់ដឹកនាំក្រសួងផ្នែកមួយចំនួនទៀតនៃប៊ុលហ្គារី៕

វៀតណាម-ប៊ុលហ្គារីជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២  - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son បានជួបចរចារជាមួយអនុប្រធានរដ្ឋសភាប៊ុលហ្គារី លោក Anastas Anastasov។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ