វៀតណាមផ្តល់សារខ្លះៗអំពីការកៀរគរហិរញ្ញប្បទានឯកជន

(VOVWORLD) - នៅថ្ងៃទី ២៣ ខែមិថុនា កិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី នៅទីក្រុងប៉ារីស ប្រទេស បារាំងបានបញ្ចប់ដោយជោគជ័យយ៉ាងល្អប្រសើរ។ 
វៀតណាមផ្តល់សារខ្លះៗអំពីការកៀរគរហិរញ្ញប្បទានឯកជន - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចូលរួមពិធីបិទកិច្ចប្រជុំកំពូលស្តីពីសន្ធិហិរញ្ញវត្ថុសកលថ្មី (រូបថត៖ TTXVN)

កិច្ចប្រជុំនេះបានអនុម័តឯកសារស្តីពីលទ្ធផលសំខាន់ៗមួយចំនួនដូចជា កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីមនុស្ស និងភពផែនដី សេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ធនាគារអភិវឌ្ឍន៍ពហុភាគី សេចក្តីសង្ខេប លទ្ធផលនៃកិច្ចប្រជុំ និងដំណើរការសម្រាប់ការអនុវត្តការប្តេជ្ញាចិត្ត។

មុននោះ នាថ្ងៃទី ២២ មិថុនា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានថ្លែងមតិនៅក្នុងសម័យប្រជុំពិភាក្សាលើប្រធានបទ “ការកៀរគរធនធានហិរញ្ញវត្ថុនៃតំបន់ឯកជន”។ ក្នុងនាមជាវាគ្មិនសំខាន់ម្នាក់នៃសម័យប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានលើកឡើងនូវសារសំខាន់ៗមួយចំនួនស្តីពីការកៀរគរហិរញ្ញវត្ថុឯកជន។ ទាំងនេះរួមមានការអភិវឌ្ឍស្តង់ដារ សុក្រិតច្រករបៀងច្បាប់ប្រកបដោយស្ថិរភាព និងតម្លាភាព និងការបន្តគំរូកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងរដ្ឋាភិបាល និងវិស័យឯកជន។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានទទួលជួបបេសកជនប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុ លោក John Kerry ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ