វៀតណាមផ្តល់អាទិភាពខ្ពស់ដល់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតបណ្តាលពីវីរុសកូរ៉ូណា

(VOVWORLD) - នាថ្ងៃទី ២៦ ខែមករា អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំគណៈកម្មាធិការបញ្ជាណែនាំ ទទួលបន្ទុកការងារ បង្ការ និងទប់ស្កាត់ ជំងឺរាតត្បាតដែលកំពុងផ្ទុះឡើងនោះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបន្តដាក់ការបង្ការនិង ទប់ស្កាត់ជំងឺរាតត្បាតលើសពីអ្វីៗទាំងអស់ ដោយជម្រុញនិងផ្តោតការយកចិត្តទុកដាក់លើករណី ដែលត្រូវបានសង្ស័យ ដើម្បីធ្វើតេស្តិ៍និងធ្វើរោគវិនិច្ឆ័យអោយបានឆាប់បំផុត  កុំអោយជំងឺរាតត្បាតនេះ រីករាលដាលដល់សហ គមន៍។ 
វៀតណាមផ្តល់អាទិភាពខ្ពស់ដល់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតបណ្តាលពីវីរុសកូរ៉ូណា - ảnh 1លោក ឧបនាយករដ្ឋមន្រ្តី Vu Duc Dam អញ្ជើញត្រួតពិនិត្យការរៀបចំកន្លែងដាច់ដោយឡែកសម្រាប់ព្យាបាលអ្នកដែលមានការឆ្លងមេរោគផ្លូវដង្ហើមថ្មី ដែលបណ្តាលមកពីវីរុស Corona (nCoV) នៅមន្ទីរពេទ្យត្រូពិកមជ្ឈឹម (រូបថតៈ TTXVN)

លោកឧបនាយករដ្ឋមន្រ្តីបានស្នើដល់ទីភ្នាក់ងារពាក់ព័ន្ធនិងតំបន់នានា មិនត្រឹម តែយកចិត្តទុកដាក់ដល់ការត្រួតពិនិត្យប្រជាជនមកវៀតណាម ពីតំបន់មានជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងបន្តតាមដាននិងត្រួតពិនិត្យសុខភាពរបស់ភ្ញៀវទេសចរទាំងអស់ផងដែរ ដោយមិនថាមកពីប្រទេសណាមួយ  តំបន់ណាមួយ ឬមានទំនាក់ទំនងជាមួយមនុស្សនៅតំបន់ដែលមានជម្ងឺឆ្លងនៅឡើយ។  លោក Vu Duc Dam អញ្ជើញមានប្រសាសន៍ថា៖ “វិធានការរបស់វៀតណាមត្រូវបានលើកឡើងមួយជំហានៗ។ ឧទាហរណ៍ ប្រទេសដែលមានអ្នកដំណើរជនជាតិចិនច្រើន តែមិនទាន់បានប្រកាសវេជ្ជសាស្រ្ត ប៉ុន្តែមកដល់វៀតណាមត្រូវប្រកាសវេជ្ជសាស្ត្រជាក់ជាពុំខាន។ ការរាយការណ៍អំពីការរាតត្បាតជំងឺត្រូវបានប្រព្រឹត្តជាញឹកញាប់ មិនត្រឹមតែប្រចាំថ្ងៃប៉ុណ្ណោះទេ។ ម្យ៉ាងវិញទៀត ស្មារតីប្រឆាំងនឹងការរាតត្បាតជំងឺនៅវៀតណាមក៏មានភាពប្រសើរឡើង។ នាពេលខាងមុខ យើងត្រូវតែបន្តលើកកម្ពស់និងទប់ទល់នឹងការរីករាលដាលជំងឺក្នុងកម្រិតខ្ពស់បំផុត បើទោះបីជាយើងត្រូវលះបង់ប្រយោជន៍សេដ្ឋ កិច្ចក៏ដោយ”។

រហូតមកដល់បច្ចុប្បន្ន នៅវៀតណាមមានករណីជនជាតិចិនចំនួន ២ ករណី ត្រូវបានរកឃើញថា ផ្ទុះជំងឺរលាកសួតដោយសារវីរុស Corona (nCoV)។ ហើយមិនមានពលរដ្ឋវៀតណាមណាម្នាក់ផ្ទុកវីរុស Corona នៅឡើយ។  យោងតាមតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម បច្ចុប្បន្នមិនទាន់មានមូលដ្ឋានណាមួយសម្រាប់ការផ្តល់អនុសាសន៍ដើម្បីបិទព្រំដែន ហើយក៏មិនកំណត់ការធ្វើដំណើរ ក៏ដូចជាពាណិជ្ជកម្មអន្ដរជាតិនោះទេ ដោយគ្រាន់តែណែនាំឱ្យប្រជាជនដាក់កម្រិតលើការធ្វើដំណើរទៅកាន់តំបន់មានជំងឺប៉ុណ្ណោះ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម បណ្តាខេត្តជាប់ព្រំដែននានា បន្តចាត់វិធានការរឹតបន្តឹងការត្រួតពិនិត្យអ្នកដំណើរចំពោះមុខបម្រែបម្រួលយ៉ាងស្មុគ្រស្មាញ់នៃជំងឺរលាកសួតប្រភេទថ្មី។ ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី ២៧ ខែមករា នាយកដ្ឋានអាកាសចរណ៍វៀតណាមបានចេញសេចក្តីជូនដំណឹងមួយ ដោយស្នើសុំលុបចោលជើងហោះហើរទាំងអស់ ដែលបានផ្តល់និងមិនផ្តល់សិទ្ធិដល់ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមនិងបរទេស កំពុងប្រតិបត្តិការហោះហើររវាងវៀតណាមនិងទីក្រុង Wuhan ខេត្ត Hubei នៃប្រទេសចិន។

ទាក់ទងនឹងការផ្ទុះជំងឺរលាគសួតប្រភេទថ្មីដោយបណ្តាលមកពីវីរុសកូរ៉ូណានោះ នាថ្ងៃទី ២៦ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅចិនបានរាយការណ៍ថានិស្សិតវៀត ណាមចំនួន ១៧ នាក់និងសមាជិកគ្រួសាររបស់ពួកគេស្ថិតនៅក្នុងទីក្រុង Wuhan (ខេត្ត Hubei) សុទ្ធតែមានសុខភាពល្អ។  បច្ចុប្បន្ន ស្ថានទូតមិនបានទទួលស្គាល់នូវករណីនិស្សិតវៀតណាមណាដែលឆ្លងជំងឺនោះទេ។

*ដើម្បីទទួលបានជំនួយក្នុងករណីត្រូវការជំនួយ សូមស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាទាក់ទងមកលេខទូរស័ព្ទទំនាក់ទំនងការពារពលរដ្ ឋនៃស្ថាន ទូតវៀតណាមប្រចាំប្រទេសចិន៖ +៨៦១៣១២០៣៦៣៨៣; អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅសៀងហៃគឺ +៨៦១៣៦៦១៥៣៧៤៩៨; អគ្គស្ថានកុងស៊ុលវៀតណាមនៅគុនមីងគឺ ០០៨៦ ១៣០៩៩៩៤៨៥២៩; អគ្គស្ថានកុងស៊ុលវៀតណាមនៅណាននីងគឺ + ៨៦១៨៥៨៧៨៩៧០៥៩; អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅក្វាងចូវគឺ + ៨៦១៣២៤៧៦៧៥២៦៨; អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅហុងកុងគឺ + ៨៥២២៥៩១៤៥១០ ឬលេខទូរស័ព្ទរបស់មជ្ឈមណ្ឌលការពារពលរដ្ឋគឺ៖ +៨៤៩៨១ ៨៤ ៨៤៨៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ