វៀតណាមមានក្ដីព្រួយបារម្ភអំពីវិបត្តិនៅលីបង់

(VOVWORLD) - កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំស្ដីពីស្ថានការណ៍នៅលីបង់ និងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ។
វៀតណាមមានក្ដីព្រួយបារម្ភអំពីវិបត្តិនៅលីបង់ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅ Ibl Al-Saqi និង Kfar Hamam  (រូបថត៖ AFP/VNA)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអបអរសាទរចំពោះការបង្កើតរដ្ឋាភិបាលនៅលីបង់ ព្រមទាំងសម្តែងក្ដីព្រួយបារម្ភអំពីស្ថានការណ៍វិបត្តិលើគ្រប់វិស័យនៅប្រទេសនេះ បើទោះបីរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក៏ដោយ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy មានក្ដីសង្ឃឹមថា បណ្ដាប្រទេសនិងអង្គការក្នុងតំបន់បង្កើតបរិយាកាសអំណោយផល ដើម្បីជួយលីបង់ជំនះពុះពារលើ បញ្ហាប្រឈមនាពេលបច្ចុប្បន្ន ព្រមទាំងចាត់ទុកថា លីបង់ត្រូវធ្វើការកែទម្រង់ចាំបាច់ បំពេញតម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជន ក៏ដូចជាត្រៀមរៀបចំការបោះឆ្នោតរដ្ឋសភាឲ្យបានល្អនាឆ្នាំ ២០២២ ខាងមុខតាមផែនការកំណត់ផងដែរ។

ទាក់ទិននឹងស្ថានការណ៍អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៧០១ នោះ ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមបានបន្តមានក្ដីព្រួយបារម្ភអំពីកង្វះវឌ្ឍនភាពក្នុងការអនុវត្តសេចក្ដីសម្រេចចិត្ត ក្នុងនោះ ស្ថានការណ៍នៅតំបន់ប្រតិបត្តិការរបស់កងកម្លាំងបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាពនៅក្នុងតំបន់ព្រំដែនភាគខាងត្បូងរបស់លីបង់ (UNIFIL) នៅតែមានភាពតានតឹង ដោយមានឧប្បត្តិហេតុ និងការរំលោភពំពានជាច្រើន។ វៀតណាមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់គោរពយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តលេខ ១៧០១ គោរពសិទ្ធិសេរីភាពធ្វើដំណើររបស់ UNIFIL ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ