វៀតណាមមានករណីស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូងផ្អែកលើជំងឺប្រចាំកាយធ្ងន់ធ្ងរនិងកូវីដ ១៩

(VOVWORLD) - គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩  បានប្រកាសនៅរសៀលថ្ងៃទី ៣១ ខែកក្កដាថា អ្នកជំងឺលេខរៀង ៤២៨ ភេទប្រុសអាយុ ៧០ ឆ្នាំ នៅខេត្ត Quang Nam គឺជាករណីស្លាប់ដើមដំបូងនៅវៀត ណាម ដោយសារកូវីដ ១៩។ 

អ្នកជំងឺដែលមានប្រវត្តិ ខ្សោយតម្រង់នោមរ៉ាំរ៉ៃ ដែលលាងឈាមពីរដងក្នុងមួយសប្តាហ៍អស់រយៈពេលជាង ១០ ឆ្នាំមកហើយ រួមទាំងលើសឈាម ខ្សោយបេះដូងស្ទះសរសៃឈាមទៀតផង។

អនុគណៈកម្មាធិការព្យាបាល - គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានវាយតម្លៃថា នេះជាអ្នកជំងឺធ្ងន់ធ្ងរ មានអាយុច្រើន មានជំងឺរាំរ៉ៃប្រចាំកាយ ថ្វីត្បិតត្រូវបានមន្ទីរពេទ្យ Da Nang និងមន្ទីរពេទ្យមជ្ឈឹម Hue ព្យាបាលយ៉ាងយកចិត្តទុកដាក់និងផ្តល់ការសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែត្រូវបានស្លាប់។ មូលហេតុនៃការស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូងនិងកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ