វៀតណាមមានការរួមចំណែកនិងគំនិតផ្តួចផ្តើមជាច្រើនដើម្បីជំរុញដំណើរការ APEC

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វៀតណាមទៅចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ដោយគួបផ្សំការបំពេញសកម្មភាពទ្វេភាគី នៅទីក្រុង San Francisco ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា។ 

វៀតណាមមានការរួមចំណែកនិងគំនិតផ្តួចផ្តើមជាច្រើនដើម្បីជំរុញដំណើរការ APEC - ảnh 1សប្តាហ៍កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅទីក្រុង San Francisco សហរដ្ឋអាមេរិក។ (រូបថត៖ VOV - Washington)
សប្តាហ៍កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅទីក្រុង San Francisco សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១១ ខែវិច្ឆិកាដល់ថ្ងៃទី ១៧ ខែវិច្ឆិកា។ សប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំនេះមានប្រធានបទ “ស្ថាបនាអនាគតប្រកបដោយភាពធន់ និងចីរភាពសម្រាប់ មនុស្សទាំងអស់គ្នា”។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វៀតណាមទៅចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ដោយគួបផ្សំការបំពេញសកម្មភាពទ្វេភាគី នៅទីក្រុង San Francisco ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា។ ចែករំលែកអំពី អត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាមេរិក លោក Nguyen Quoc Dung បានឲ្យដឹងថា៖
“ការដែលប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញចូលរួមវេទិកា APEC ឆ្នាំនេះ បង្ហាញពីការគាំទ្ររបស់វៀតណាមចំពោះពហុភាគីនិយម ក៏ដូចជា ដំណើរការ APEC។ វៀតណាមជាសមាជិកដ៏សកម្មខ្លាំងណាស់ តាមពិត វៀតណាមបានកាន់តំណែងជាប្រធាន APEC ពីរដងរួចមកហើយ។ វៀតណាមមានការរួមចំណែក និង គំនិតផ្តួចផ្តើមជាច្រើនដើម្បីជំរុញដំណើរការ APEC ហើយការចូលរួមរបស់វៀតណាម ក៏បង្ហាញពីការគាំទ្ររបស់វៀតណាមចំពោះគោលការណ៍ និងដំណើរការនានារបស់ APEC។ វៀតណាមត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយបណ្តាប្រទេសជា សមាជិកដើម្បីអភិវឌ្ឍន៍ដំណើរការនេះបន្ថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ