វៀតណាមមានគោលការណ៍ជំរុញការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាព និងសណ្តាប់ធ្នាប់

(VOVWORLD) - ក្រសួងការបរទេសបានដឹកនាំនាយកដ្ឋានកុងស៊ុល និងស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន បន្តពិភាក្សាជាមួយភាគីហ្វីលីពីន ដើម្បីបញ្ចូនពលរដ្ឋដែលនៅសេសសល់ឲ្យវិលត្រឡប់មកវៀតណាមវិញដោយសុវត្ថិភាព ធានាបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម។ 

នារសៀលថ្ងៃទី ១ មិថុនា នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេស ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីស្ថានភាពការពារពលរដ្ឋក្នុងការជួយសង្គ្រោះពលរដ្ឋវៀតណាមនៅហ្វីលីពីន អ្នកនាំពាក្យរងក្រសួងការបរទេស លោក Nguyen Duc Thang បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១ ខែមិថុនា ពលរដ្ឋវៀតណាមចំនួន ៨០ នាក់ទៀតត្រូវបានវិលត្រឡប់មកស្រុកវិញ ដែលនាំឱ្យចំនួនពលរដ្ឋសរុបបានវិលត្រឡប់មកស្រុកវិញដោយសុវត្ថិភាពដល់ទៅ ១៤០ នាក់ក្នុងចំណោម ៤៣៧ នាក់ដែលត្រូវបានជួយសង្គ្រោះនៅកាស៊ីណូក្នុងខេត្ត Pampanga ជិតទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ មុននោះ នៅថ្ងៃទី៣០ ខែឧសភា ប្រជាពលរដ្ឋចំនួន ៦០នាក់ដំបូងបានវិលត្រឡប់មកស្រុកវិញដោយសុវត្ថិភាព។ ក្រសួងការបរទេសបានដឹកនាំនាយកដ្ឋានកុងស៊ុល និងស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន បន្តពិភាក្សាជាមួយភាគីហ្វីលីពីន ដើម្បីបញ្ចូនពលរដ្ឋដែលនៅសេសសល់ឲ្យវិលត្រឡប់មកវៀតណាមវិញដោយសុវត្ថិភាព ធានាបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម។

 វៀតណាមមានគោលការណ៍ជំរុញការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាព និងសណ្តាប់ធ្នាប់ - ảnh 1អ្នកនាំពាក្យរងក្រសួងការបរទេស លោក Nguyen Duc Thang 

អ្នកនាំពាក្យរងក្រសួងការបរទេស លោក Nguyen Duc Thang បានសង្កត់ធ្ងន់ថា៖ “យើងក៏សូមរំលឹកឡើងវិញថា រដ្ឋាភិបាល វៀតណាម ជំរុញការធ្វើចំណាកស្រុក ស្របច្បាប់ប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ ព្រមទាំងប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងមាត់ការធ្វើចំណាកស្រុកខុសច្បាប់ និងការជួញដូរមនុស្ស។ ក្រសួងការបរទេស សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ ផ្សព្វផ្សាយយ៉ាងសកម្មដែលថា ប្រជាពលរដ្ឋដែលចេញទៅស្វែងរកការងារធ្វើដោយខ្លួនឯង គួរតែប្រយ័ត្នចំពោះការណែនាំការងារងាយៗ និងមិនទាមទារសញ្ញាបត្រ ព្រោះអ្នកអាចក្លាយជាជនរងគ្រោះនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មយ៉ាងឆាប់រហ័ស ហើយអ្នកក្លាយទៅជា អ្នករស់នៅខុសច្បាប់ និងអាចក្លាយទៅជនរងគ្រោះនៃឧក្រិដ្ឋកម្មជួញដូរមនុស្សក៏ថាបានដែរ”។

ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Jingxi ស្រុក Bose ខេត្ត Guangxi ប្រទេសចិន នាថ្ងៃទី ១៩ ឧសភា ដែលបានសម្លាប់ប្រជាជនចំនួន ១១ នាក់ និងរងរបួស ២ នាក់នោះ អ្នកនាំពាក្យរង លោក Nguyen Duc Thang បានឲ្យដឹងថា ក្រសួងការបរទេស និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Nanning បានសម្របសម្រួលជាមួយ អាជ្ញាធរមូលដ្ឋានចុះណែនាំ និងជួយដល់ក្រុមគ្រួសារជនរងគ្រោះក្នុងការអនុវត្តនីតិវិធីនៃការធ្វើកោសល្យវិច័យ និងបញ្ហានានា ដើម្បីយក សពត្រឡប់មកប្រទេសវិញ ចាត់វិធានការជាចាំបាច់ក្នុងការការពារប្រជាពលរដ្ឋ និងនាំយកពលរដ្ឋរងរបួសទាំងពីរនាក់មកប្រទេសវិញបានឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ