វៀតណាមមានគោលនយោបាយលោតផ្លោះជាច្រើនចំពោះមជ្ឈមណ្ឌល បច្ចេកវិទ្យាខ្ពស់ Da Nang

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មករា បានប្រព្រឹត្តទៅសន្និសីទកាសែតប្រកាសសេចក្តីសម្រេចដែលកំណត់យន្តការគោលនយោបាយអាទិភាពចំពោះមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang (ភាគកណ្ដាលវៀតណាម)។ 
វៀតណាមមានគោលនយោបាយលោតផ្លោះជាច្រើនចំពោះមជ្ឈមណ្ឌល បច្ចេកវិទ្យាខ្ពស់ Da Nang  - ảnh 1 វៀតណាមមានគោលនយោបាយលោតផ្លោះជាច្រើនចំពោះមជ្ឈមណ្ឌល បច្ចេកវិទ្យាខ្ពស់ Da Nang 

(VOVworld) – នាព្រឹកថ្ងៃទី ១៧ មករា បានប្រព្រឹត្តទៅសន្និសីទកាសែតប្រកាសសេចក្តីសម្រេចដែលកំណត់យន្តការគោលនយោបាយអាទិភាពចំពោះមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang (ភាគកណ្ដាលវៀតណាម)។ នេះគឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ទាំង ៣ ក្នុងទូទាំងប្រទេសដែលរដ្ឋាភិបាលចេញផ្សាយគោលនយោបាយអាទិភាព។ តាមនោះ សហគ្រាសអនុវត្តគំរោងការណ៍វិនិយោគថ្មីក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់  Da Nang នឹងត្រូវបានលើកលែងប្រាក់បង់ពន្ធលើអស់ដីធ្លីទាំងស្រុងសំរាប់រយៈពេលគំរោងការណ៍វិនិយោគពន្ធដីធ្លីនិងពន្ធលើការរំដោះដីធ្លីសំរាប់គំរោងកាណ៍។ បណ្ដាគំរោងការណ៍វិនិយោគថ្មីមានទ្រង់ទ្រាយទុនពី ៣ លានលានដុងឡើងទៅនឹងត្រូវបានអនុវត្តកំរិតពន្ធអាទិភាព ១០% ក្នុងរយៈពេល ៣០ ឆ្នាំ។ ប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang  លោក Phung Tan Viet បានឲ្យដឹងថា៖ ក្រោយរយៈពេល ៧ ឆ្នាំ បង្កើត មជ្ឈមណ្ឌលបច្ចេក វិទ្យាខ្ពស់នេះទទួលបានទុកវិនិយោគចំនួន ១២០០ ពាន់លានដុងដើម្បីសុក្រិត្យហេដ្ឋា រចនាសម្ព័ន្ធជាងផ្ទៃដីចំនួន ១១០ ហិកតា ទាក់ទាញការវិនិយោគចូលក្នុងគំរោងការណ៍ ចំនួន ៨ ដោយមានប្រភពទុនសរុបជាង ២០០ លានដុល្លាអាមេរិក។

        «ដើម្បីប្រកួតប្រជែងអភិឌ្ឍន៍ជាមួយទីក្រុងធំៗចំនួន ៥ និងជាទីក្រុងកំលាំងចល ករនៃតំបន់ភាគកណ្ដាលវៀតណាម ទីក្រុង Da Nang ចាំបាច់មានមជ្ឈមណ្ឌលបច្ចេក វិទ្យាខ្ពស់។ សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សទីក្រុងនាពេលថ្មីៗនេះគឺ កសាងអភិវឌ្ឍន៍មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ក្លាយទៅជាមជ្ឈមណ្ឌលនគរបច្ចេកវិទ្យា ខ្ពស់នៃតំបន់ពាយព្យទីក្រុង។ នេះជារបត់សំខាន់ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ច។ ពីយន្តការ ពិសេសនេះ យើងខ្ញុំនឹងផ្សព្វផ្សាយដល់មជ្ឈដ្ឋានសហគ្រិននិងវិនិយោគិន។»

        តាមសេចក្តីសម្រេចចិត្តនេះដែរ វិនិយោគិននិងអ្នកជំនាញការរួមជាមួយពលករជាប្រជាពលរដ្ឋវៀតណមដែលរស់នៅឯបរទេស ឬ ជនបរទេសធ្វើការនៅមជ្ឈមណ្ឌល បច្ចេកវិទ្យាខ្ពស់ Da Nang គ្រួសាររបស់គេ នឹងត្រូវបានផ្តល់ទិដ្ឋាការចេញចូលបានច្រើនដងសមស្របនឹងគោលដៅឆ្លងដែន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ