វៀតណាមមានតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រ CPTPP របស់ជប៉ុន

(VOVWORLD) -ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមជាប្រទេសមួយដែលមានខឿនសេដ្ឋកិច្ចរីកចំរើនទាំងវិស័យពាណិជ្ជកម្មនិងការវិនិយោគ តាមនោះ វៀត ណាមមានតួនាទីសំខាន់ក្នុងយទ្ធសាស្ត្រ CPTPP របស់ជប៉ុន។ 


នេះជាការវាយតម្លៃ របស់សាស្ត្រាចារ្យ Koichi Ishikawa នៅវិទ្យា សា្ថនស្រាវជ្រាវអាស៊ីនៃមហាវិទ្យាល័យ អាស៊ី ក្នុងការឆ្លើយសំភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាស កិច្ច ព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ទើបនឹងបានចុះហត្ថលេខានៅប្រទេសឈីលី។

        យោងតាមសាស្ត្រាចារ្យរូបនេះ CPTPP បានកំណត់នូវបទបញ្ញត្តិថ្មីជាច្រើន លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ប្រភពដើមរបស់ផលិតផល កម្មសិទ្ធិបញ្ញានិងសហគ្រាសរដ្ឋជាដើម។ ហេតុដូច្នេះបានជា CPTPP ត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) នៃសតវត្សទី២១ និងអាចក្លាយទៅជាគំរូរបស់ FTA ពិភពលោក នាពេលអនាគត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ