វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយអេហ្ស៊ីបលើវិស័យជាច្រើន

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ អេហ្ស៊ីប ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានជួបសន្ទនាជា មួយប្រធានព្រឹទ្ធសភាអេហ្ស៊ីបលោក Abdel-Wahab Abdel-Razek និងអនុប្រធាន ទីមួយនៃសភាជាន់ទាបអេហ្ស៊ីបលោក Ahmed Saad El-Din Mohamed Abd El-Rehim ។

វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយអេហ្ស៊ីបលើវិស័យជាច្រើន - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានជួបសន្ទនាជា មួយប្រធានព្រឹទ្ធសភាអេហ្ស៊ីបលោក Abdel-Wahab Abdel-Razek។ (រូបថត៖ VOV)
ក្នុងបណ្ដាជំនួបនៅទីក្រុងគែរ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរដ្ឋសភាប្រទេសទាំងពីរលើគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ លោកឧបនាយករដ្ឋមន្រ្តីសង្ឃឹមថា សភា ទាំងពីរនៃរដ្ឋសភាអេហ្ស៊ីបនឹងបន្តគាំទ្រ និងផ្តល់អាទិភាពដល់ការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដូចជា នយោបាយ ការទូត ពាណិជ្ជកម្ម ការវិនិយោគ និងការអប់រំជាដើម។
ភាគីទាំងពីរបានឯកភាពលើវិធានការមួយចំនួន ដើម្បីធ្វើឲ្យស៊ីជំរៅថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងអេហ្ស៊ីបនាពេលខាងមុខ ដូចជា បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការជួបប្រាស្រ័យរវាងប្រជាជននិង ប្រជាជន ហើយពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័ននីតិ ប្បញ្ញត្តិនៃប្រទេសទាំងពីរ។
លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពបើកទីផ្សារ បន្ថែមទៀតសម្រាប់មុខទំនិញជាប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក លើកទឹកចិត្តសហ គ្រាសនៃភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងការតភ្ជាប់ បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់វិនិយោគិននៃប្រទេសនីមួយៗ ហើយរៀបចំកិច្ចប្រជុំលើកទី៦ នៃគណៈ កម្មាធិការអន្តររដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ។
វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយអេហ្ស៊ីបលើវិស័យជាច្រើន - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang និងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានធ្វើជាសក្ខីភាពសីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការបរទេសវៀតណាម និងលេខាធិការដ្ឋានសម្ព័ន្ធអារ៉ាប់។ (រូបថត៖ Tuan Nguyen/VOV)
នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានទៅទស្សនា ទីស្នាក់ការ និងធ្វើការជាមួយអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមមានបំណងរួមចំណែកក្នុង កិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធអារ៉ាប់ និងប្រទេសជាសមាជិកនានា ដើម្បីសម្រេចបាន សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងលើ ពិភពលោក; ស្នើឱ្យភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមកនៅយន្តការពហុភាគី ដូចជា អង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ និងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍។
រីឯខ្លួនវិញ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit បានវាយ តំលៃខ្ពស់ចំពោះតួនាទី ឋានៈ និងឥទ្ធិពលរបស់វៀតណាមក្នុងតំបន់; សន្យាជំរុញកិច្ច សហប្រតិបត្តិការរវាងសម្ព័ន្ធអារ៉ាប់ និងប្រទេសជាសមាជិកជាមួយវៀតណាមឲ្យមាន ប្រសិទ្ធភាពបន្ថែមទៀត។
នាយប់ថ្ងៃដដែល នៅទីក្រុងគែរ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងអេហ្ស៊ីប (ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩៦៣ - ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣)។ ទំនាក់ទំនងរវាងវៀតណាម និងអេហ្ស៊ីបកំពុងរីកចម្រើន និងពង្រីកស្ទើរតែគ្រប់ វិស័យ ពីនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម... ដល់វប្បធម៌ ការជួបប្រាស្រ័យ រវាងប្រជាជននិងប្រជាជន... បច្ចុប្បន្ននេះ អេហ្ស៊ីបបានក្លាយជាដៃគូពាណិជ្ជកម្មឈាន មុខគេរបស់ វៀតណាមនៅទ្វីបអាហ្រ្វិក ដោយមានទំហំចំនួន ៦០០ លានដុល្លារ អាមេរិកកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ