វៀតណាមមានបំណងចង់ឱ្យចក្រភពអង់គ្លេសចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ

(VOVWORLD) -  នារសៀលថ្ងៃទី៣១ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានទទួលជួបលោក Graham Stuart រដ្ឋលេខាធិការទទួល បន្ទុកសន្តិសុខថាមពលនិងអព្យាក្រឹតកាបូន (Net Zero) នៃចក្រភពអង់គ្លេស។ 

វៀតណាមមានបំណងចង់ឱ្យចក្រភពអង់គ្លេសចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha (ស្ដាំ) ទទួលជួបលោក Graham Stuart រដ្ឋលេខាធិការទទួល បន្ទុកសន្តិសុខថាមពលនិងអព្យាក្រឹតកាបូន (Net Zero) នៃចក្រភពអង់គ្លេស។ (រូបថត៖ VGP)
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha និងរដ្ឋលេខាធិការ លោក Graham Stuart បានឯកភាពជំរុញគម្រោងថាមពលកកើតឡើងវិញជាក់លាក់មួយចំនួន ដោយ មានការចូលរួមពីសហគ្រាសឈានមុខគេនៃប្រទេសទាំងពីរ ធ្វើជាមូលដ្ឋានសម្រាប់ ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍រវាងភាគីទាំងពីរឲ្យបានជាក់ស្ដែង និងមានប្រសិទ្ធភាព។ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើឱ្យចក្រភពអង់គ្លេសចែក រំលែកពីរបៀបអនុវត្តន៍គោលនយោបាយថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល; ឧទ្ទេសនាមសហគ្រាសដែលបានវិនិយោគដោយជោគជ័យលើគម្រោងវាយោអគ្គីសនី ថាមពលពន្លឺព្រះអាទិត្យ បណ្តាញអគ្គីសនីឆ្លាតវៃ ការផលិតអ៊ីដ្រូសែនបៃតង ប្រព័ន្ធ ផ្ទុកថាមពលអគ្គិសនីអានុភាពធំ... ជាមួយនឹងប្រសិទ្ធភាពខ្ពស់បំផុត និងចំណាយទាបបំផុត។ ទន្ទឹមនឹងនោះគឺជាបទពិសោធន៍ក្នុងការកសាងគោលនយោបាយ និងលក្ខណៈ វិនិច្ឆ័យសម្រាប់ការជ្រើសរើសវិនិយោគិន ដើម្បីធានាបាននូវអត្ថប្រយោជន៍ទូទៅល្អ បំផុត យន្តការលក់ដូរអគ្គិសនីដោយផ្ទាល់ពីប្រភពថាមពលកកើតឡើងវិញ ជាដើម។
រីឯខ្លួនវិញ រដ្ឋលេខាធិការ លោក Graham Stuart បានជូនដំណឹងអំពីដំណើរការ និងលទ្ធផលនៃការបំប្លែងប្រភពអគ្គិសនីដោយប្រើធ្យូងថ្ម និងឥន្ធនៈហ្វូស៊ីលនៅ ចក្រភពអង់គ្លេសចាប់ពីឆ្នាំ ២០១២ ទៅជាប្រភពថាមពលកកើតឡើងវិញ។ លោក Graham Stuart ក៏បានចែករំលែកមេរៀនដែលទទួលបានពីដំណើរការនេះ ក៏ដូចជា ការចូលរួមរបស់រដ្ឋាភិបាលក្នុងដំណើរការបើកទុនវិនិយោគពីអង្គការហិរញ្ញវត្ថុធំៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ