វៀតណាមមានបំណងចង់ឲ្យលីបង់ឆាប់បង្កើតរដ្ឋាភិបាល

(VOVWORLD) - លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងបរិបទ នាបច្ចុប្បន្ន តួនាទីរបស់កម្លាំងបណ្ដោះអាសន្នរបស់អ.ស.បប្រចាំនៅលីបង់ កាន់តែចាំបាច់ជាងទៀត ដើម្បីធានាសន្តិសុខនិងស្ថិរភាពក្នុងតំបន់។ 
វៀតណាមមានបំណងចង់ឲ្យលីបង់ឆាប់បង្កើតរដ្ឋាភិបាល - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ។ 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី១៧ វិច្ឆិកា បានបើកកិច្ចប្រជុំអំពីស្ថានភាពនៅប្រទេសលីបង់និងការអនុវត្ត សេចក្ដីសម្រេចចិត្តលេខ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខ។ ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្ម វៀតណាម ប្រចាំអ.ស.បបានអះអាងនូវគោលបំណងរបស់សហគមន៍អន្តរជាតិនិង ស្ថាប័ននានាក្រោមឱវាទអ.ស.បដោយចង់បន្តជួយគាំទ្រលីបង់ជំនះពុះពារលើការលំបាកវេទនា។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងបរិបទ នាបច្ចុប្បន្ន តួនាទីរបស់កម្លាំងបណ្ដោះអាសន្នរបស់អ.ស.បប្រចាំនៅលីបង់ កាន់តែចាំបាច់ជាងទៀត ដើម្បីធានាសន្តិសុខនិងស្ថិរភាពក្នុងតំបន់។ លោក ឯកអគ្គរដ្ឋទូតមានបំណងថា ថ្នាក់ដឹកនាំលីបង់នឹងឆាប់បង្កើតរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិជំនះពុះពារលើវិបត្តិនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ