វៀតណាមមានបំណងបន្តរួមជាមួយចិន និងបណ្តាប្រទេសជាសមាជិកអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍវិបុលភាព យូរអង្វែងនៅក្នុងតំបន់

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ កញ្ញា ពិធីបើកពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន (CABIS) លើកទី២០ បានប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។
វៀតណាមមានបំណងបន្តរួមជាមួយចិន និងបណ្តាប្រទេសជាសមាជិកអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍវិបុលភាព យូរអង្វែងនៅក្នុងតំបន់ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh 

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា បណ្តាប្រទេសជាសមាជិកអាស៊ាន រួមទាំងវៀតណាមជានិច្ចកាលទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ចិនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងតំបន់។ វៀតណាមគាំទ្រកិច្ចសហប្រតិបត្តិការក្នុងស្មារតីបើកចំហ ស្មោះត្រង់ ជឿទុកចិត្ត សមភាព តភ្ជាប់ខ្សែក្រវាត់ និងផ្លូវសម្រាប់វិបុលភាពរួមរបស់ប្រជាជនក្នុងតំបន់ និងពិភពលោក។ លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងបរិបទនៃការស្ដារសេដ្ឋកិច្ចយឺតយ៉ាវក្នុងពិភពលោក និងតំបន់ តម្រូវការជំរុញកិច្ចសហប្រតិបត្តិការមានការកើនឡើងជាងពេលណាៗទាំងអស់ អាស៊ាន និងចិនត្រូវពង្រីកស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈ នៃកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍សហប្រតិបត្តិការ។ វៀតណាមមានបំណងចង់បន្តរួមជាមួយចិន និងបណ្តាប្រទេសជាសមាជិកអាស៊ានសម្រេចរួចរាល់ការចរចារជាបន្ទាន់ដើម្បីលើកកម្ពស់កំណែ ៣.០ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ និងផ្លូវដែក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមមានមោទនភាពដែលជាសមាជិកសកម្មរួមចំណែកដល់ជោគជ័យរួមនៃ CAEXPO និង CABIS ទាំង ២០ លើក។ លោកជឿជាក់ថា វៀតណាម សហគមន៍នៃបណ្តាប្រទេសអាស៊ាន និងចិនមានគោលដៅដូចគ្នា និងផលប្រយោជន៍រួមកាន់តែច្រើននៅពេលរួមគ្នាគាំទ្រសហគមន៍ធុរកិច្ចអាស៊ាន និងចិន ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពង្រីកផលិតកម្ម និងអាជីវកម្ម បង្កើតការងារជូនប្រជាជន បង្កើតមូលដ្ឋានគ្រឹះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពយូរអង្វែងក្នុងតំបន់ និងពិភពលោក។

វៀតណាមមានបំណងបន្តរួមជាមួយចិន និងបណ្តាប្រទេសជាសមាជិកអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍវិបុលភាព យូរអង្វែងនៅក្នុងតំបន់ - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមពិធីបើកសម្ពោធស្តង់ពាណិជ្ជកម្មវៀតណាម

បន្ទាប់ពីបានចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើក CAEXPO និង CABIS លើកទី ២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកសម្ពោធស្តង់ពាណិជ្ជកម្មវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ