វៀតណាមមានបំណងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យជាមួយកម្ពុជា

វៀតណាមមានបំណងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យជាមួយកម្ពុជា - ảnh 1
Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ដែលកំពុងដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVworld)-នារសៀលថ្ងៃទី៩ខែមករានេះនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋា
 ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃកម្ពុជា
ដែលកំពុង​ដឹកនាំ​គណៈប្រតិភូមកធ្វើ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈ
ពេល​៣​ថ្ងៃចាប់ពី​ថ្ងៃទី​៩ដល់​ថ្ងៃទី​១១ខែមករាឆ្នាំ​២០១៧។​ នៅក្នុង ជំនួបនេះ
នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ច
កាលមាន បំណងពង្រឹងទំនាក់ទំនង “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃ​ណី
សហប្រតិបត្តិ ការលើគ្រប់វិស័យនិរន្តភាពយូរអង្វែង” ជាមួយកម្ពុជា។ លោក
 Nguyen Xuan Phuc សង្ឃឹមថា កម្លាំងនគរបាលនៃប្រទេសទាំងពីរនឹងបង្កើនការ
 ផ្លាស់ប្តូរគណៈប្រតិភូ ជាន់ខ្ពស់ រក្សានិងពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្ត
ការសហប្រតិបត្តិការដែល មានស្រាប់និងអនុវត្តដោយតឹងរឹងគោលការណ៍មិន
អនុញ្ញាតឲ្យកម្លាំងអមិត្តណា មួយប្រើប្រាស់ទឹកដីប្រទេសម្ខាងដើម្បីបំផ្លាញសន្តិ
ភាព សន្តិសុខ និងស្ថិរភាពរបស់ ភាគីម្ខាងទៀត។

        រីឯខ្លួនវិញ សម្តេច ស ខេង បានចាត់ទុកថា ទំនាក់ទំនងសហប្រតិបត្តិការរវាង
 ប្រទេសទាំងពីរកម្ពុជានិងវៀតណាមត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។
 សម្តេច ស ខេង ក៏បានថ្លៃងអំណគុណចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់វៀត
ណាម ចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ