វៀតណាមមិនបានកត់ត្រាករណីឆ្លង Covid-19 ថ្មីទេក្នុងរយៈពេល ៤៨ម៉ោងកន្លងទៅ

(VOVWORLD) - គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID-19 បានឲ្យដឹងថា គិតរហូតដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១៨ ខែមេសា អ្នកឆ្លងជំងឺនៅវៀតណាមមានត្រឹមតែ ២៦៨ នាក់។ 
វៀតណាមមិនបានកត់ត្រាករណីឆ្លង Covid-19 ថ្មីទេក្នុងរយៈពេល ៤៨ម៉ោងកន្លងទៅ - ảnh 1 បុគ្គលិកពេទ្យនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហាណូយ (CDC) ធ្វើតេស្តិ៍សម្រាប់ប្រជាជន។ (រូបថត៖ TTXVN)

 

ដូច្នេះ នេះជាលើកដំបូងដែលចាប់តាំងពីថ្ងៃទី ៧ ខែមីនា (កាលបរិច្ឆេទនៃការរកឃើញករណីទី ១៧) រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមិនបានកត់ត្រាករណីឆ្លង Covid-19 ថ្មី ណាមួយក្នុងរយៈពេល ៤៨ ម៉ោងកន្លងទៅឡើយ។

នាថ្ងៃទី ១៧ ខែមេសា មានអ្នកជម្ងឺចំនួន ៣ នាក់បន្ថែមទៀត ដែលប្រកាសថា ជាសះស្បើយ ដែលក្នុងនោះមានអ្នកជំងឺជនជាតិអង់គ្លេសម្នាក់ និងអ្នកជំងឺជនជាតិ ប្រេស៊ីលចំនួន ២នាក់ ។ ដូច្នេះរហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានអ្នកជំងឺ Covid-19 សរុបចំនួន ២០១ នាក់ ត្រូវបានប្រកាសជាសះស្បើយ។

បច្ចុប្បន្ននេះ វៀតណាមមានអ្នកជំងឺនៅសេសសល់ចំនួន ៦៧ នាក់ កំពុងត្រូវបានថែទាំនិងសម្រាកព្យាបាលនៅមណ្ឌលសុខភាពនានា។ អ្នកជំងឺភាគច្រើនមានសុខភាពល្អ។ ទន្ទឹមនឹងនេះ មានករណីចំនួន១៧ ធ្វើតេស្តអវិជ្ជមានចំពោះវិរុស Sar-Cov-2 លើកទី១  ក្នុងនោះមានករណីចំនួន៤បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះលើសពី ២ ដងឡើងទៅ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ