វៀតណាមមានអ្នកវិទ្យាសាស្ត្រចំនួន ១៤ នាក់ក្នុងចំណាត់ថ្នាក់ពិភពលោក ឆ្នាំ២០២៣

(VOVWORLD) - នាថ្ងៃទី ១ ខែកញ្ញា គេហទំព័រ Research.com បានប្រកាសលទ្ធផលចំណាត់ថ្នាក់អ្នកវិទ្យាសាស្ត្រពិភពលោកដែលមានស្នាដៃឆ្នើម ក្នុងការបោះ ពុម្ពផ្សាយវិទ្យាសាស្ត្រក្នុងឆ្នាំ ២០២៣។ ក្នុងនោះ វៀតណាមមានអ្នកវិទ្យាសាស្ត្រចំនួន ១៤  នាក់ចូលរួមនៅក្នុងចំណាត់ថ្នាក់នេះ។

វៀតណាមមានអ្នកវិទ្យាសាស្ត្រចំនួន ១៤ នាក់ក្នុងចំណាត់ថ្នាក់ពិភពលោក ឆ្នាំ២០២៣ - ảnh 1អ្នកវិទ្យាសាស្ត្រចំនួនបួននាក់មកពីសកលវិទ្យាល័យជាតិហាណូយក្នុងចំណាត់ថ្នាក់របស់ Research.com គឺសាស្រ្តាចារ្យ-បណ្ឌិតវិទ្យាសាស្ត្រ Nguyen Dinh Duc សាស្ត្រាចារ្យ-បណ្ឌិត Pham Hung Viet សាស្ត្រាចារ្យរង-បណ្ឌិត Le Hoang Son និងសាស្ត្រាចារ្យរង-បណ្ឌិត Tu Binh Minh  (ប្រភព៖ tienphong.vn)

អ្នកវិទ្យាសាស្ត្រចំនួនបួនរូបមកពីសាកលវិទ្យាល័យជាតិហាណូយ បន្តជាប់ឈ្មោះក្នុងចំណាត់ថ្នាក់ពិភពលោក និងនាំមុខវៀតណាមជាមួយនឹងមុខជំនាញចំនួន ៣ ក្នុងឆ្នាំ ២០២៣ នោះគឺ៖ សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Nguyen Dinh Duc (ផ្នែកវិស្វកម្មនិងបច្ចេកវិទ្យា); សាស្ត្រាចារ្យ បណ្ឌិត Pham Hung Viet និងសាស្ត្រាចារ្យរង បណ្ឌិត Tu Binh Minh (ផ្នែកវិទ្យាសាស្ត្របរិស្ថាន); សាស្ត្រាចារ្យរង បណ្ឌិត Le Hoang Son (ផ្នែកព័ត៌មានវិទ្យា)។

ក្រៅពីអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ អ្នកវិទ្យាសាស្ត្រផ្សេងទៀតដែលជាប់ចំណាត់ថ្នាក់គឺជាអ្នកដឹកនាំក្រុមស្រាវជ្រាវខ្លាំង និងមកពីសាកលវិទ្យាល័យដូចជា៖ Duy Tan, Phenikaa, បច្ចេកវិទ្យាទីក្រុងហូជិមិញ សាកលវិទ្យាល័យ Ton Duc Thang, Van Lang, Hanoi Medicine និងសាកលវិទ្យាល័យសុខាភិបាលសហគមន៍។

Research.com គឺជាវិបផតថលព័ត៌មានអេឡិចត្រូនិចសម្រាប់អ្នកវិទ្យាសាស្ត្រពិភពលោក។ ចំណាត់ថ្នាក់នៃអ្នកវិទ្យាសាស្ត្រកំពូលរបស់ Research.com បានបង្ហាញនៅក្នុងឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ