វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាមេរិក

វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាមេរិក - ảnh 1
ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minhជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry


(VOVworld)- វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការលើ
គ្រប់វិស័យជាមួយអាមេរិក។ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh បានអះអាងដូច្នេះក្នុងការជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេស
អាមេរិក លោក John Kerry នាថ្ងៃទី៣០មិនា មុននឹងចូលរួមសន្និសីទកំពូលស្តីពី សន្តិសុខនុយក្លេអ៊ែរលើកទី៤ ដែលប្រព្រឹត្តទៅនៅក្រុងវ៉ាស៊ីនតោនប្រទេស អា
មេរិកនាថ្ងៃទី៣១មិនានិងទី១មេសា។នៅក្នុងជំនួបនេះភាគីទាំងពីរបានពិភាគ្សា ទៅលើរាល់វិធានការសំដៅបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ និងការងារ ត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិក
លោក Barack Obama នាពេលខាងមុខ។ លោក Pham Binh Minh បានវាយតម្លៃ
ខ្ពស់ចំពោះការដែលវៀតណាមនិងអាមេរិកបានបន្តអនុវត្តជាក់ស្តែងរាល់ កិច្ច
សហប្រតិបត្តិការដែលបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងមុន
នោះ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមគាំទ្រដំណើរទស្សនកិច្ចវៀតណាមរបស់ ប្រ
ធានាធិបតី Obama។​ រីឯខ្លួនវិញ លោក John Kerry បានអះអាងថា រដ្ឋអំណាច
របស់ប្រធានាធិបតី Obama បានវាយតម្លៃពិសេសចំពោះរាល់ការខំប្រឹងប្រែង
របស់វៀតណាមដែលរួមជាមួយប្រទេសនានាបញ្ចប់ការចរចារលើកិច្ចព្រមព្រៀង
ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងសន្យាថា នឹង ចលនា
រដ្ឋសភាអាមេរិកអនុម័តលើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៦។

        ភាគីទាំងពីរក៏បានពិភាគ្សាអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ ដែលក្នុង នោះមានបញ្ហាសមុទ្រខាងកើត។ ភាគីអាមេរិកអះអាងថា គាំទ្ររាល់ការខំប្រឹង ប្រែងក្នុងការធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ រួមទាំងការដោះស្រាយជំលោះ
ដោយសន្តិវីធី ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យោធូបនីយកម្មនិងគាំទ្រនូវរចនាសម្ព័ន្ធតំបន់ក្នុងនោះអាស៊ានដើរតួនាទីជា
មជ្ឈមណ្ឌលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ