វៀតណាមយកចិត្តទុកដាក់ដល់បុណ្យតេតប្រពៃណីចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ

វៀតណាមយកចិត្តទុកដាក់ដល់បុណ្យតេតប្រពៃណីចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ - ảnh 1
វៀតណាមយកចិត្តទុកដាក់ដល់បុណ្យតេតប្រពៃណីចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ
(រូបថតៈ VGP/Thành Chung)


(VOVworld)-ក្នុងឱកាសបុណ្យតេតប្រពៃណីចូលឆ្នាំថ្មីឆ្នាំ២០១៤ សមាជិក ការិយា
ល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀត
ណាមលោក Nguyen Thien Nhan បានផ្ញើរលិខិតអបអរសារទរចំពោះជន រួមជាតិ
ខ្មែរ។ ក្នុងសារលិខិត លោក Nguyen Thien Nhan ប្រសិទ្ធពរជូនជនរួម ជាតិខ្មែរ ទទួលបុណ្យតេតប្រពៃណីដ៏សប្បាយរីករាយនិងសុភមង្គល។ គណៈកម្មាធិ
ការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានទទួលស្គាល់និងវាយ តម្លៃខ្ពស់
ចំពោះការដែលព្រះសង្ឃនិងជនរួមជាតិខ្មែរទាំងមូលនៅតំបន់នានា ជានិច្ចកាល
ជឿជាក់ទៅលើច្បាប់របស់រដ្ឋ រួមចំណែកយ៉ាងសកម្មចូលក្នុងសកម្ម​ភាពរបស់
សមាគមពុទ្ធសាសនាវៀតណាម។ លោក​Nguyen Thien Nhan អះ អាងថា ជន
រួមជាតិខ្មែរនៅតំបន់នានាបានរួមចំណែកសំខាន់ក្នុងការអនុវត្តន៍ ប្រកបដោយ
ជោគជ័យភារកិច្ចសេដ្ឋកិច្ចសង្គម ធានាសន្តិសុខសណ្តាប់ធ្នាប់ របស់​តំបន់នីមួយ
ៗនិងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ