វៀតណាមយកចិត្តទុកដាក់និងថែទាំជនពិការ

វៀតណាមយកចិត្តទុកដាក់និងថែទាំជនពិការ - ảnh 1
វៀតណាមយកចិត្តទុកដាក់និងថែទាំជនពិការ

(VOV)_ក្នុងឱកាសទិវាជនពិការវៀតណាម ថ្ងៃទី១៨មេសា ស្ថាប័ន អង្គការ​និង​បុគ្គលនៅក្នុងនិងក្រៅខេត្ត Quang Ninh ( ភាគខាងជើងវៀតណាម) ​បាន​ជួយ​ឧបត្ថម្ភ​ទឹក​ប្រាក់ចំនួនពីរពាន់ ប្រាំរយលានដុង ក្នុងកម្មវិធី៖រង្វង់ដៃមេត្តាធម៌​២០១៧​ដើម្បីបន្ត​អំពាវនាវអោយមានការយកចិត្តទុក ដាក់ ជួយឧបត្ថម្ភពីសហគមន៍ ​សង្គម​ចំពោះ​ជនពិការ ​និង​កុមារកំព្រា។ លោក Hoang Thanh ប្រធានសមាគមគាំ​ពារ​ជនពិការនិងកុមារកំព្រា​ខេត្ត Quang Ninh បានចែករំលែកថា៖

          “ កម្មវិធីរង្វង់ដៃមេត្តាធម៌ ដើម្បីជនពិការ និងកុមារកំព្រាខេត្ត Quang Ninh ជា​ចំណុចលោតផ្លោះមួយ ក្នុងការងារឃោសនា ចលនាប្រភពកម្លាំងនានា។ តាមរយៈការងារឃោសនានេះបានបង្កើតឡើងរបៀបរស់នៅខាងស្មារតីអំពីមនុស្ស​ធម៌ក្នុង​ស្ថាប័ន​ សហគ្រាសនិងសម្បុរសជន លើកសរសើរជនពិការឆ្នើមដែលបានឈានឡើងក្នុងជីវភាពរស់នៅ ​។”

          នាថ្ងៃទី១៨មេសា មន្ទីរការងារ យុទ្ធជនពិការនិងសង្គមខេត្ត Binh Phuoc បាន​រួម​សហការ​ជាមួយសមាគមកាំពារជនពិការ កុមារកំព្រានិងអ្នកជំងឺក្រីក្រខេត្ត បំផុសកម្មវិធីរួមដំណើរជាមួយជនពិការដោយប្រធានបទ៖ បន្តជំហានសេចក្ដីស្រឡាញ់។កម្មវិធីនេះលើកទឹកចិត្តជនគ្រប់រូបចូលរួមកម្ម វីធីថែទាំ ជួយឧបត្ថម្ភ ជនពិការក្នុងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ