វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេស

វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេស - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung (ឆ្វេង)និងព្រះអង្គម្ចាស់ Andrew (រូបថត៖VGP)

(VOVworld) - ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung ដឹកនាំគណៈប្រតិភូ
ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចក្រភព
អង់គ្លេសចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ មេសា។ក្នុងរយៈពេលស្នាក់នៅទីនេះ ឧប
នាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានជួបសន្ទនាជាមួយព្រះអង្គម្ចាស់ Andrew
(Duke of York) និងមានជំនួបមួយចំនួនផ្សេងទៀត។
នៅបណ្ដាជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung អះអាងថា វៀត
ណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយចក្រភព
អង់គ្លេស ជាពិសេសលើវិស័យពាណិជ្ជកម្មវិនិយោគ វប្បធម៌អប់រំសន្តិសុខការពារ
ជាតិ។
រីឯខ្លួនវិញ ព្រះអង្គម្ចាស់ Andrew និងថ្នាក់ដឹកនាំអង់គ្លេសបានវាយតំលៃខ្ពស់
ចំពោះសមិទ្ធិក្នុងការកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាំម ហើយ
សង្កត់ធ្ងន់ថា ក្រោយពីការបោះឆ្នោត រដ្ឋាភិបាលថ្មីរបស់អង់គ្លេសនឹងបន្តយកចិត្ត
ទុកដាក់ដល់ការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
ជាមួយវៀតណាម បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសអង់គ្លេសបង្កើន
សកម្មភាពអាជីវកម្មនៅវៀតណាម ហើយទំនិញវៀតណាមជ្រៀតចូលទីផ្សារ
អង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ