វៀតណាមរក្សាយ៉ាងរឹងមាំនូវសាមគ្គីភាពអាស៊ាន

(VOVWORLD) -ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Tran Thanh Cong បានរំលឹកអំពីសមិទ្ធិផលលេចធ្លោរបស់អាស៊ានក្នុង ដំណើរអភិវឌ្ឍន៍អស់រយៈពេលជាងកន្លះសតវត្សរ៍កន្លងទៅ។
វៀតណាមរក្សាយ៉ាងរឹងមាំនូវសាមគ្គីភាពអាស៊ាន - ảnh 1ឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅអេហ្ស៊ីបបានចាប់ដៃរួមគ្នាកសាងសាមគ្គីភាព

នាថ្ងៃទី ២៩ ខែសីហា នៅទីក្រុងគែរ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានប្រារព្ធពិធីរំលឹកខួបលើកទី ៥២ ទិវាបង្កើត សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន (ថ្ងៃទី ៨ ខែសីហា ឆ្នាំ១៩៦៧ - ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៩)។ អញ្ជើញចូលរួមកម្មវិធីនេះ មានវត្តមានឯកអគ្គរដ្ឋទូត មន្ត្រីការទូតរបស់ស្ថានទូតបណ្ដាប្រទេសអាស៊ានប្រចាំនៅ ទីក្រុងគែរ រួមទាំងអាជ្ញាធរនិងតំណាងអ្នកសារព័ត៌មានប្រទេសសាមីផងដែរ។

អញ្ជើញថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Tran Thanh Cong បានរំលឹកអំពីសមិទ្ធិផលលេចធ្លោរបស់អាស៊ានក្នុង ដំណើរអភិវឌ្ឍន៍អស់រយៈពេលជាងកន្លះសតវត្សរ៍កន្លងទៅ។ លោកបានអះអាងថា៖ “វៀតណាមបានខិតខំប្រឹងប្រែងក្នុងការពង្រឹងសាមគ្គីភាព ឯកភាព និងតួនាទីរបស់អាស៊ានក្នុងរាល់បញ្ហាតំបន់ ក្នុងកាដោះស្រាយរាល់ការសាកល្បងសន្តិសុខប្រពៃណី និងក្រៅប្រពៃណី ក៏ដូចជារាល់បញ្ហាដែលកើតមានឡើងក្នុងទំនាក់ទំនងជាមួយដៃគូនានា។ ទន្ទឹមនឹងនេះ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងយន្តការនិងវេទិកាសំខាន់ៗក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន សំដៅបង្កើតការស្រុះចិត្តគំនិតក្នុងអាស៊ាន និងរវាងអាស៊ានជាមួយដៃគូនានាអំពីតួនាទីរបស់អាស៊ាន និងផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់ សំដៅរក្សាសន្តិភាព ស្ថិរភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។  ព្រមទាំងសង្កត់ធ្ងន់លើការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីប្រកាស DOC និងសម្រេចក្រមប្រតិបត្តិ COC ឆាប់ៗនេះ“៕

ប្រតិកម្មទៅវិញ

ផ្សេងៗ