វៀតណាមរៀនសូត្ររូបសណ្ឋានកសាងទីក្រុងឆ្លាតរបស់អ៊ីស្រាអែល

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអ៊ីស្រាអែល នាថ្ងៃទី២២ ឧសភា នៅទីក្រុង Tel Aviv លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានជួបចរចាជាមួយលោក Ron Hudai អភិបាលក្រុង Tel Aviv។
វៀតណាមរៀនសូត្ររូបសណ្ឋានកសាងទីក្រុងឆ្លាតរបស់អ៊ីស្រាអែល - ảnh 1លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (ខាងស្ដាំ) ជួបចរចាជាមួយលោក Ron Hudai អភិបាលក្រុង Tel Aviv (រូបថត៖ TTXVN)

  ក្នុងជំនួបនេះ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ទីក្រុង ហូជីមិញនឹងផ្តោតទៅលើការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចប្រកបដោយចីរភាពដោយឈរលើមូលដ្ឋាននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត និងការចាប់អាជីព។ ទីក្រុងហូជីមិញមានគោលបំណងទទួលបានការចែករំលែកបទពិសោធន៍ពីទីក្រុង Tel Aviv ក្នុងវិស័យនេះ ព្រោះថានេះជាឧត្តមភាពរបស់ Tel Aviv។

        រីឯខ្លួនវិញ អភិបាលក្រុងលោក Ron Hudai បានឲ្យដឹងថា នាបច្ចុប្បន្ន Tel Aviv ជាទីក្រុងមួយក្នុងចំណោមទីក្រុងឆ្លាតបំផុតលើពិភពលោក ដោយសារបានកសាងប្រព័ន្ធទិន្នន័យបើកចំហរួមសំរាប់ប្រជាជនទាំងមូល អនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងសកម្មភាពរដ្ឋបាល ហើយយកប្រជាជនជាស្នូលនៃសកម្មភាពច្នៃប្រឌិតរបស់ទីក្រុង សំដៅស្វែងយល់និងផ្គត់ផ្គង់សេវាកម្មដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ លោក Ron Hudai បានសម្ដែងគោលបំណងចង់សហប្រតិបតិ្តការជាមួយទីក្រុង ហូជីមិញក្នុងវិស័យកសាងទីក្រុងឆ្លាត ហើយគោរពអញ្ជើញទីក្រុងហូជីមិញចូលរួមសប្ដាហ៍ច្នៃប្រឌិតដោយ Tel Aviv រៀបចំឡើងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ