វៀតណាមរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងបណ្តាសកម្មភាពនៅវេទិកានយោបាយអាស៊ី - អឺរ៉ុបលើកទី៣

(VOVWORLD) -  ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសា នៅរដ្ឋធានីកូឡុំបូ នៃប្រទេសស្រីលង្កា ប្រតិភូនៃគណបក្សនយោបាយចំនួន ២៥ និងអ្នកជំនាញមកពី ២៣ ប្រទេស ទាំងទ្វីបអាស៊ីនិងអឺរ៉ុប បានចូលរួមវេទិកានយោបាយអាស៊ី - អឺរ៉ុបលើកទី ៣ ក្រោមប្រធានបទ ស្តីពី “តួនាទីរបស់គណបក្សនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈមនៃសន្តិសុខសង្គម និងការងារសម្រាប់កំណើនប្រជាជនវ័យចំណាស់ក៏ដូចជាបញ្ហាសំខាន់នានានៅក្នុងតំបន់អាស៊ី នា បច្ចុប្បន្ន”។

វៀតណាមរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងបណ្តាសកម្មភាពនៅវេទិកានយោបាយអាស៊ី - អឺរ៉ុបលើកទី៣ - ảnh 1 រដ្ឋធានីកូឡុំបូនាពេលយប់ (រូបថតៈ srilankaholidays)

ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ វេទិកានយោបាយអាស៊ី-អឺរ៉ុបបានក្លាយទៅជាយន្តការសហប្រតិបត្តិការអន្តរតំបន់ជាប្រចាំរវាងគណបក្សនយោបាយនានាដែលជាសមាជិកនៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (IACPP)។

នៅឯវេទិកានយោបាយអាស៊ី - អឺរ៉ុបលើកទី ៣ នេះ ប្រតិភូនៃភាគីនានាបានពិភាក្សាពីបញ្ហាសេដ្ឋកិច្ច-សង្គម ដែលកំពុងលេចធ្លោនៅអាស៊ី ជាពិសេសបញ្ហាកំណើនប្រជាជនវ័យចំណាស់និងធ្វើការវិភាគលើបញ្ហាប្រឈមផ្នែកសន្តិសុខសង្គម ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់គណបក្សនយោបាយនានាក្នុងការដោះស្រាយបញ្ហាប្រឈម។

ភាគីនានាបានចូលរួមក្នុងវេទិកានេះបានអនុម័តលើសេចក្តីថ្លែងការណ៍កូឡុំបូ ដោយសង្កត់ធ្ងន់ទៅលើបញ្ហាកំណើនប្រជាជនវ័យចំណាស់ ដែលកំពុងក្លាយជាបញ្ហាប្រឈមជាសកលនិងបញ្ជាក់ពីតួនាទីសំខាន់របស់គណបក្សនយោបាយនៅក្នុងការជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសនានាទប់ទល់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងបញ្ហាប្រឈម។

ក៏នៅរដ្ឋធានីកូឡាំបូលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បានអនុវត្តន៍កិច្ចប្រជុំលើកទី៣២ ដោយផ្តោតសំខាន់លើការពិភាក្សាចំពោះទិសដៅក៏ដូចជា កម្មវិធីធ្វើសកម្មភាពរបស់ ICAPP នាពេលខាងមុខ។ គណបក្សនយោបាយទាំងអស់ បានព្រមព្រៀង ជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនៅទ្វីបអាស៊ីជាមួយគណបក្សនយោបាយនៃតំបន់ផ្សេងៗផងដែរ។

គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម បានចូលរួមយ៉ាងសកម្មក្នុងបណ្តាជំនួបពិភាក្សា និងរួមចំណែកប្រកបដោយប្រសិទ្ធភាពនៅបណ្តាសកម្មភាពនៃវេទិកានយោ បាយអាស៊ី-អឺរ៉ុប លើកទី៣ និងកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ