វៀតណាមរួមចំណែកសំខាន់ក្នុងសន្និសីទជាន់ខ្ពស់អាស៊ាន ២០១៣

(VOV)_ក្នុងឱកាស នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ​បញ្ចប់
ដំណើរ​​ចូលរួម សន្និសីទជាន់ខ្ពស់អាស៊ាន ២០១៣​និងសន្និសីទទាក់ទិននានា នាថ្ងៃ
ទី ១០ តុលា ​ឆ្លើយសម្ភាសមជ្ឈដ្ឋាន​អ្នក​យកព័ត៍មាន  រដ្ឋមន្ត្រីក្រសួងការបរទេស
វៀតណាម  លោក Pham Binh Minh បានអះអាងថា÷​សន្និសីទលើកនេះសម្រេច បានលទ្ធផលសំខាន់ជាច្រើន​ហើយវៀតណាមដើរតួនាទីដ៏សែនសំខាន់ក្នុង ជោគ ជ័យរួមរបស់សន្និសីទ។

វៀតណាមរួមចំណែកសំខាន់ក្នុងសន្និសីទជាន់ខ្ពស់អាស៊ាន ២០១៣ - ảnh 1
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh (VOV)

          តាមរដ្ឋមន្ត្រី Pham Binh Minh ថា÷ ​លទ្ធផលលេចធ្លោនិង​សំខាន់បំផុតរបស់ សន្និសីទជាន់ខ្ពស់អាស៊ាន ២០១៣ និងបណ្ដាសន្និសីទ​ទាក់​ទិននានា គឺអាស៊ាន បន្តរក្សាសាមគ្គីភាព ឯកភាពក្នុងប្លុក។ ​ថ្នាក់ដឹកនាំ​នៃបណ្ដាប្រទេសអាស៊ាន បាន
អះអាង នូវការប្តេជ្ញាចិត្តបន្តជំរុញខ្លាំងការ​កសាងសហគមន៍អាស៊ាន នាឆ្នាំ ២០១៥  និងកសាងទស្សនវិស័យសំរាប់​សហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ ។បណ្ដាថ្នាក់ ដឹកនាំបានឯកភាពអនុម័តទៅលើសេចក្ដីថ្លែងការណ៍ Bandar Seri Begawan ស្ដីអំពី
ទស្សន​វិស័យ​សហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ ដោយផ្អែកទៅលើសរសរ
សហគមន៍​ចំនួន៣ និងឆ្ពោះទៅអាស៊ានមួយតភ្ជាប់អំពីនយោបាយ សេដ្ឋកិច្ច ចែក
រំលែក ការទទួលខុសត្រូវចំពោះសង្គម និងឆ្ពោះទៅប្រជាជន …។ល។

          ស្ដី​អំពីបណ្ដាការរួមវិភាគទានរបស់វៀតណាម រដ្ឋមន្ត្រីក្រសួង​ការបរទេស​វៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា÷ ​វៀតណាមបានមាន ភាព ម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវ ក្នុងរាល់ការងារ​រួមរបស់អាស៊ាន។ វៀតណាមបានរួមជាមួយប្រទេសជាសមាជិកអាស៊ាន​នានា ផ្តើមគំនិតអំពីការ កសាងនិង អនុម័តទៅលើកម្មវិធីធ្វើសកម្មភាពជា​ច្រើន និងកំណត់ទិសដៅកសាង សហគមន៍ និងពង្រីកតួនាទី​​ជាម្ចាស់​របស់​អាស៊ាន ក្នុងនោះមានការកសាងទស្សនះ វិស័យអាស៊ាន ក្រោយឆ្នាំ ២០១៥។

          វៀតណាមបានរួមជាមួយប្រទេសជាសមាជិកអាស៊ាននានាឯកភាព ​គាំទ្រ​រាល់គោលការណ៍ ដែល អាស៊ាន  បានដាក់ចេញ រក្សាសាមគ្គីភាព ​ឯកភាព​បញ្ជេញសម្លេងរួម១ប្រកបដោយប្រសិទ្ធិភាព និងម្ចាស់ការ ស្ដីពី​សន្តិភាព ​ស្ថិរ​ភាព​ សន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅលើសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ទៅឡើ
ការដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ពិសេសគឺ​អនុសញ្ញាអង្គ ការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ​ឆ្នាំ ១៩៨២ ​ ( UNCLOS) …។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ