វៀតណាមរួមវិភាគទានជាក់ស្តែងចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប.

វៀតណាមរួមវិភាគទានជាក់ស្តែងចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប.  - ảnh 1
វៀតណាមរួមវិភាគទានជាក់ស្តែងចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ អ.ស.ប. (Image: VOV)


(VOVworld) – នារសៀលថ្ងៃទី ២៦ កញ្ញា នៅទីក្រុង Geneva ស្វីស ក្រុមប្រឹក្សាសិទ្ធិ
 មនុស្សនៃ អ.ស.ប. បានបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំលើកទី ២៧។ ក្រោយរយៈ
ពេល ៣ សប្តាហ៍ធ្វើការ សេចក្តីសម្រេចចិត្តចំនួន ៣២ និងសេចក្តីថ្លែងការណ៍ចំនួន ៤ ត្រូវបានអនុម័ត។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទីក្រុង Geneva លោក Nguyen
 Trung Thanh ដឹកនាំគណៈប្រតិភូវៀតណាមបានចូលរួមសម័យប្រជុំលើកនេះ។ គណៈប្រតិភូវៀតណាមបានរួមវិភាគទានជាក់ស្តែងចូលក្នុងការពិភាក្សារាល់បញ្ហានៅ សម័យប្រជុំលើកនេះ។ វៀតណាមបន្តអះអាងនូវការប្តេជ្ញាចិត្តជំរុញនិងការពារសិទ្ធិ មនុស្សរបស់រដ្ឋាភិបាលវៀតណាមជាមួយសហគមន៍អន្តរជាតិ ព្រមទាំង លើកកំពស់ គោលនយោបាយការខំប្រឹងប្រែងនិងសមិទ្ធិខាងការធានានិងជំរុញសិទ្ធិមនុស្សនៅ វៀតណាមផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមបានតាងនាមអាស៊ានមានបទសន្ទរកថា នៅសម័យប្រជុំលើកនេះនិងទទួលបានការវាយតំលៃខ្ពស់របស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ