វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៤១ទិវាឯកភាពប្រទេសជាតិ

វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៤១ទិវាឯកភាពប្រទេសជាតិ - ảnh 1
វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៤១ទិវាឯកភាពប្រទេសជាតិ

          (VOV)_​ថ្ងៃនេះ (ថ្ងៃទី៣០ មេសា ឆ្នាំ២០១៦) ប្រជាជនវៀតណាមរំលឹកខួប
អនុស្សាវរីយ៍ លើកទី៤១ទិវារំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ។
ចំពោះជន វៀតណាមម្នាក់ៗ ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ជាទិវាប្រវត្តិសាស្ត្រដ៏មហិ
មារ។នេះ ជាទិវាបញ្ចប់សង្គ្រាម សន្តិភាពត្រូវបានស្ដារឡើងវិញនៅលើទូទាំងប្រ
ទេសវៀត ណាម។នេះជាទិវាជួបជុំគ្នា ឯកភាពភាគខាងជើងជាមួយភាគខាងត្បូង
។ថ្ងៃទី៣០ មេសា ក៏ជាពេលវេលានៃការបង្រួបបង្រួមជាតិដែលគ្រួសារនិមួយៗនិង
ប្រជាជាតិ ទាំងមូលជួបជុំគ្នាក្រោមដំបូលវៀតណាម។ប្រជាជនវៀតណាមគ្រប់រូប
មើលទិស ដៅតែមួយនិងដើរលើកំណាត់ផ្លូវតែមួយ។ភាពសុខដុមជាតិបានលុប
ចោលជំលោះ លុប បំបាត់ការស្អប់ខ្ពើមគ្នា ចងកំហឹង ប្រជាជនគ្រប់រូបរួមកម្លាំងក
សាងប្រទេសជាតិឈានចូលសម័យ ថ្មី៖សម័យសន្តិភាព ឯកភាព ឯករាជ្យ សេរី
ភាពឆ្ពោះទៅលទ្ធិសង្គមនិយម។ក្នុង ដំណាក់កាលនាបច្ចុប្បន្ន ប្រជាជនវៀតណា
មបន្តរក្សានិងពង្រីកដោយអតិបរមា នូវតំលៃស្មារតីដែលជ័យជំនះនាថ្ងៃទី៣០
មេសា នាំមកដើម្បីកសាងសង្គម ប្រជាធិបតេយ្យ យុត្តិធម៌ ធ្វើសមាហរណកម្ម
យ៉ាងជ្រាលជ្រៅជាមួយមិត្តភក្ដិ អន្តរជាតិ។

          អត្តបទសរសេរអំពីមហាជោគជ័យ និទាឃរដូវ ឆ្នាំ ១៩៧៥ កាសែត Quan
Doi Nhan Dan ​ (កងទ័ពប្រជាជន​) បានអះអាងថា៖ ​ដើម្បីមានជោគជ័យ ថ្ងៃទី៣០
មេសាឆ្នាំ ១៩៧៥ បានមានជនវៀតណាមរាប់លាននាក់ត្រូវពលីជីវិត។ តំលៃនេះ
ទាំងនោះគឺធំធេងណាស់គួរអោយមោទនភាព ដោយបានបង្កើតឡើងទំព័រមាស 
ក្នុងប្រវត្តិសាស្ត្រជាតិ និងលើកកំពស់ថានះរបស់វៀតណាម ក្លាយទៅជានិមិត្តរូប
នៃលិទ្ធិវីរភាពបដិវត្តន៍។ ការតស៊ូប្រឆាំងអាមេរិក រំដោះប្រទេសជាតិនោះ បាន
បញ្ចប់ពី៤១ឆ្នាំមុន ប៉ុន្តែស្មារតីនេះនៅគង់វង្សជានិច្ច ហើយស្មារតីនេះនៅបានបន្ត
ក្នុងបុព្វហេតុកសាង និងការពារមាតុប្រទេស ជំរុញប្រទេសជាតិកាន់តែអភិវឌ្ឍន៍
ពីមួយថ្ងៃទៅមួយថ្ងៃ។

          ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៤១ទិវារំដោះភាគខាងត្បូងវៀត
ណាម ឯកភាពប្រទេសជាតិ នាយប់ថ្ងៃទី៣០មេសា នៅទីក្រុងហូជីមិញ (ភាគ​ខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះជាច្រើន ដូចជា៖នៅ​រោង
ល្ខោន Sen Hong វិថី Nguyen Hue ។ នៅទីក្រុងហាណូយ ​ព្រឹត្តិការណ៍ត្រូវបានរៀប
ចំឡើង ដូចជា៖ទិវាធម្មយាត្រាដើម្បីជីវភាពរស់នៅបៃតង់ -អនាម័យ-និងស្អាត 
កម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់៖ ភាពស្រស់ស្អាត​ហាណូយ​ ឆ្នាំ ២០១៦ និងទិ
វាបុណ្យសិល្បះវិថី និងម្ហូបអាហារបុរាណ។ នៅខេត្ត Quang Tri (ភូមិភាគកណ្ដាល
វៀតណាម) នាព្រឹកថ្ងៃទី៣០មេសា បានប្រព្រឹត្តទៅពិធីបង្ហូតទង់ជាតិ ឯកភាពប្រ
ទេសជាតិ ដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue
និងបណ្ដាកម្មាភិបាល យុទ្ធជន និងប្រជាជនជាច្រើនកុះករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ