វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិ

វៀតណាម-រុស្ស៊ីបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិ - ảnh 1
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី២១ មិនា នៅរដ្ឋធានីម៉ូស្គូ​ របស់សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅ
ជំនួបសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីរវាងវៀតណាមនិងរុស្ស៊ី លើក
ទី២។គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក
Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសចូលរួមជំនួប។នៅទីនេះ ភាគី
ទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពអន្តរជាតិ តំបន់ ហើយវាយ
តំលៃអំពីបម្រែបម្រួលថ្មីដ៏ស្មុគស្មាញ ជាពិសេសគឺភាពតានតឹងនាពេលថ្មីៗនេះ
នៅសមុទ្រខាងកើត។ចំពោះទំនាក់ទំនងសហប្រតិបតិ្តការ ដៃគូយុទ្ធសាស្ត្រលើ
គ្រប់វិស័យវៀតណាម-រុស្ស៊ី ក្នុងនោះមានកិច្ចសហប្រតិបតិ្តការការពារជាតិ ភាគី
ទាំងពីរបានអះអាងនូវតួនាទីដ៏សំខាន់នៃការអនុវត្តន៍ជំនួបសន្ទនាយុទ្ធសាស្ត្រការ
ពារជាតិក្នុងការកសាងទំនុកទុកចិត្ត។អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីនិងជាប្រធាន
គណៈប្រតិភូយោធារុស្ស៊ីលោក Antonov បានឲ្យដឹងថា៖
“យើងខ្ញុំគោរពជំនួបថ្ងៃនេះរវាងកម្មាភិបាលយោធាវៀតណាមនិងរុស្ស៊ី។នេះជា
សកម្មភាពដ៏សែនសំខាន់ក្នុងចំណោមសកម្មភាពជួបសន្ទនាសំដៅអភិវឌ្ឍន៍
ទំនាក់ទំនងសហប្រតិបតិ្តការដៃគូរវាងប្រទេសទាំងពីរ។យើងខ្ញុំចាត់ទុកវៀត
ណាមជាដៃគូយុទ្ធសាស្ត្រ មានឋានៈសំខាន់ ហើយជាស្ពានតភ្ជាប់រវាងរុស្ស៊ី
ជាមួយអាស៊ាន។យើងបានអះអាងជាមួយពិភពលោកទាំងមូលអំពីចំណង
មិត្តភាព កិច្ចសហប្រតិបតិ្តការដោយឈរលើមូលដ្ឋានស្នេហារសន្តិភាព ជំនះ
ពុះ ពារលើការសាកល្បងដោយការខិតខំប្រែងប្រែងរបស់យើង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ