វៀតណាមលើកកំពស់សមត្ថភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

វៀតណាមលើកកំពស់សមត្ថភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនការរក្សាសន្តិភាពអង្គ ការសហប្រជាជាតិ

(VOVworld)-នាព្រឹកថ្ងៃទី២៤តុលានៅទីក្រុងហាណូយ មជ្ឈមណ្ឌលរក្សាសន្តិភាពវៀត
ណាមបានរួមសហការជាមួយអង្គការសហប្រជាជាតិនិងស្ថាប័ននានានៃក្រសួងការពារ ប្រទេសវៀតណាមរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនការរក្សាសន្តិភាពអង្គ
ការសហប្រជាជាតិ។ ថ្លែងមតិក្នុងពិធីបើក វរសេនីយ៍ឯក Hoang Kim Phung នាយក
មជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាមបានឲ្យដឹងថា វៀតណាមនបានចូលរួមសកម្ម
ភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាផ្លូវការតាំងពីឆ្នាំ២០១៤មក។ រហូត
មកដល់ពេលនេះ មានទាហានវៀតណាមចំនួន១២នាក់ត្រូវបានបញ្ចូនទៅបំពេញ
ភារកិច្ចក្នុងក្រុមបេសកកម្មអ.ស.បប្រចាំនៅប្រទេសស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋ
អាហ្វ្រិកកណ្តាល។ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានសកម្មត្រៀមរៀបចំវគ្គបណ្តុះ
បណ្តាល ហ្វឹកហាត់និងទិញសំភារៈបំពាក់ឲ្យមន្ទីរពេទយោធានិងក្រុម វិស្វករត្រៀមជា
ស្រេចដាក់ពង្រាយកងកម្លាំងនៅក្រុមបេសកកម្មនានារបស់អង្គការសហប្រជាជតិក្រែង
លោមានតម្រូវការ។​

        វគ្គបណ្តុះបណ្តាលនេះ​នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤តុលាដល់ថ្ងៃទី៤វិច្ឆិកា
 ឆ្នាំ២០១៦៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ