វៀតណាមលៃទុក២០%នៃថវិការដ្ឋដើម្បីវិនិយោគ អភិវឌ្ឍន៍វិស័យអប់រំ

(VOVWORLD) - នាថ្ងៃទី៦ មិថុនា បន្តរបៀបវារៈក្នុងសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤ រដ្ឋសភាបានចាប់ផ្ដើមសម័យប្រជុំសួរដេញដោលរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Phung Xuan Nha។
វៀតណាមលៃទុក២០%នៃថវិការដ្ឋដើម្បីវិនិយោគ អភិវឌ្ឍន៍វិស័យអប់រំ - ảnh 1រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Phung Xuan Nha ឆ្លើយការសួរដេញដោល 

រដ្ឋមន្រ្តីរូបនេះឲ្យដឹងថា នាពេលកន្លងទៅ វិស័យអប់រំទទួលបានសមិទ្ធផលគួរឲ្យលើកទឹកចិត្ត។ វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍវិស័យអប់រំ ហើយចាត់ទុកនេះជាគោលនយោបាយជាតិចម្បង។ ជារៀងរាល់ឆ្នាំ វៀតណាមលៃទុក២០%នៃថវិការដ្ឋដើម្បីវិនិយោគទៅក្នុងវិស័យអប់រំ។ ពិសេសគឺនាបច្ចុប្បន្ន មានសហគ្រាសជាច្រើនកុះករបានចូលរួមនិងរួមវិភាគទានដល់ការអភិវឌ្ឍវិស័យអប់រំរបស់ប្រទេសជាតិ។

        “គោលមាគ៌ានេះត្រូវបានបញ្ជាណែនាំយ៉ាងហ្មត់ចត់នៅក្នុងឯកសារនានានៃមហាសន្និបាតបក្ស។ យើងខ្ញុំបានធ្វើសេនាធិការ ដាក់ចេញគម្រោងការណ៍សំដៅបង្កើនការទាក់ទាញសហគ្រាសចូលរួមវិនិយោគទៅក្នុងវិស័យអប់រំ។ ធ្វើយ៉ាងម៉េចដើម្បីសិស្សានុសិស្សមិនត្រឹមតែចេញទៅសិក្សានៅឯបរទេសប៉ុណ្ណោះទេ ថែមទាំងទទួលបានការបណ្ដុះបណ្ដាលដ៏ល្អនៅក្នុងប្រទេសទៀតផង។ នាបច្ចុប្បន្ន ថវិការដ្ឋបានប្រមូលផ្ដុំវិនិយោគឲ្យអប់រំមូលដ្ឋាន អប់រំសកល និងអប់រំនៅតំបន់ដែលមានការលំបាកក្នុងជីវភាពរស់នៅ ប៉ុន្តែ យើងខ្ញុំនៅតែរង់ចាំវិនិយោគិនដែលនាំមកនូវកម្មវិធីអប់រំគុណភាពខ្ពស់និងមានស្ដង់ដារអន្តរជាតិ។ នេះជាគោលជំហររបស់បក្ស រដ្ឋ ដែលផ្នែកអប់រំកំពុងអនុវត្តន៍”។

        នៅសម័យប្រជុំនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសហព័ន្ធ Micronesia ដឹកនាំដោយប្រធានរដ្ឋសភាលោក Wesley W. Simina បានអញ្ជើញចូលរួមស្ដាប់សម័យប្រជុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ