វៀតណាមសកម្មសហប្រតិបតិ្តការក្នុងការបង្ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន

វៀតណាមសកម្មសហប្រតិបតិ្តការក្នុងការបង្ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh


(VOVworld) - នាថ្ងៃទី១៨ មករា ឆ្លើយសំនួររបស់អ្នកយកព័ត៏មានអំពីប្រតិកម្មរបស់
វៀតណាមចំពោះការដែលនាថ្ងៃទី១៨ មករា ឥណ្ឌូនេស៊ីអនុវត្តសាលក្រមប្រហារ
ជីវិតចំពោះពលរដ្ឋវៀតណាមឈ្មោះ Tran Thi Bich Hanh ពីបទដឹកជញ្ជូនគ្រឿង
ញៀនដោយខុសច្បាប់ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai
Binh បានឲ្យដឹងថា វៀតណាមប្ដេជ្ញាដោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះបណ្ដាអំពើ
ជួញដូរ ដឹកជញ្ជូនគ្រឿងញៀន និងក៏ជាប្រទេសដែលជានិច្ចកាលសហប្រតិបតិ្ត
ការយ៉ាងសកម្មជាមួយប្រទេសដទៃក្នុងការបង្ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿង
ញៀនគ្រប់ប្រភេទ។ទាក់ទិនដល់ករណីអ្នកស្រី Tran Thi Bich Hanh ត្រូវចាប់ខ្លួន
នាខែមិថុនា ឆ្នាំ២០១១ កន្លងមក ថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នមានសមត្ថកិច្ច
និងស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានផ្លាស់ប្ដូរ​មតិ ជួបធ្វើការ និង
សំណូមពរឥណ្ឌូនេស៊ីជាច្រើនលើកច្រើនសារ ធានាអត្ថប្រយោជន៍ដ៏ត្រឹមត្រូវ
របស់ពលរដ្ឋវៀតណាម ត្រឹមត្រូវតាមការកំណត់នៃច្បាប់ និងពិចារណាបន្ធូរ
ស្រាលទោសដោយផ្អែកទៅលើស្មារតីមនុស្សធម៌។ស្ថាប័នមានសមត្ថកិច្ចនានា
របស់វៀតណាមក៏បានអនុវត្តវិធានការគាំពារចាំបាច់ចំពោះករណីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ