វៀតណាមសន្យាចូលរួមយ៉ាងសកម្ម ប្រកបដោយទំនួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ

(VOVWORLD) - អញ្ជើញចូលរួមសម័យប្រជុំពិភាក្សាលើកទី១ក្រោមប្រធានបទ “បញ្ហាប្រឈម និងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅអាស៊ីអាគ្នេយ៍” លោកអនុរដ្ឋមន្ត្រី Nguyen Van Long បានថ្លែងសុន្ទរកថា ចែករំលែកពីសមិទ្ធិផល និងបទពិសោធន៍ក្នុង ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាម។

ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ដល់ទី៣១ ខែសីហា នៅទីក្រុងបាងកក ប្រទេសថៃ បានប្រព្រឹត្តទៅសន្និសីទស្តីពីការអនុវត្តច្បាប់ក្នុងតំបន់អំពីការប្រយុទ្ធ ប្រឆាំងអំពើពុករលួយដែលសហការរៀបចំឡើងដោយការិយាល័យទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងបទល្មើស (UNODC) ក្នុងតំបន់អាស៊ី អាគ្នេហ៍-ប៉ាស៊ីហ្វិក; គណៈកម្មាធិការជាតិទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយ ថៃ និងក្រសួងយុត្តិធម៌កូរ៉េខាងត្បូង។ គណៈប្រតិភូក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Nguyen Van Long អនុរដ្ឋមន្ត្រីក្រសួងនគរបាលបាន ចូលរួម និងថ្លែងនៅក្នុងសម័យពិភាក្សា។
វៀតណាមសន្យាចូលរួមយ៉ាងសកម្ម ប្រកបដោយទំនួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ - ảnh 1បណ្ដាតំណាងស្ដាប់សុន្ទរកថារបស់លោកឧត្តមសេនីយ៍ត្រី Nguyen Van Long អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម។ (រូបថត៖ VOV)
អញ្ជើញចូលរួមសម័យប្រជុំពិភាក្សាលើកទី១ក្រោមប្រធានបទ “បញ្ហាប្រឈម និងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅអាស៊ីអាគ្នេយ៍” លោកអនុរដ្ឋមន្ត្រី Nguyen Van Long បានថ្លែងសុន្ទរកថា ចែករំលែកពីសមិទ្ធិផល និងបទពិសោធន៍ក្នុង ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាម។ អនុរដ្ឋមន្ត្រី លោក Nguyen Van Long បានបញ្ជាក់ថា ការចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធ ប្រឆាំងអំពើពុករលួយតាំងពីដំបូងឡើយ (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០៩) បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលវៀតណាមក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ យោងតាមលោកអនុរដ្ឋមន្ត្រីបានឲ្យដឹងថា ដើម្បីបន្តជំរុញការងារប្រយុទ្ធប្រឆាំងអំពើពុករលួយវៀតណាមកំពុងអនុវត្តន៍យ៉ាងសកម្មនូវដំណោះស្រាយមួយចំនួន ក្នុងនោះមាន៖ ជំរុញខ្លាំងការដឹកនាំ ការបញ្ជាណែនាំរបស់គណៈកម្មាធិការមជ្ឈិមដឹកនាំការ បង្ការនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ; ផ្តោតសំខាន់លើការសុក្រិតរបៀបរបប យន្តការ គោលនយោបាយនិងច្បាប់លើគ្រប់វិស័យ ដើម្បីមិនទុកឲ្យបទល្មើសឆ្លៀតយក; លើកកំពស់តួនាទីរបស់អង្គការនយោបាយ សង្គម ប្រជាជន និងទីភ្នាក់ងារ សារព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ទន្ទឹមនឹងនោះ លើកកំពស់ សមត្ថភាព ប្រសិទ្ធភាពប្រតិបត្តិការរបស់ទីភ្នាក់ងារឯកទេសការងារប្រយុទ្ធប្រឆាំង អំពើពុករលួយ ក៏ដូចជាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើពុក រលួយ ផងដែរ។
វៀតណាមសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស និងទីភ្នាក់ ងារនានារបស់អង្គការសហប្រជាជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ក្នុង នាមជាសមាជិកអាស៊ាន វៀតណាមសន្យាចូលរួមយ៉ាងសកម្ម ប្រកបដោយទំនួល ខុសត្រូវក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់អាស៊ាននិយាយរួម និងវិស័យប្រយុទ្ធ ប្រឆាំងអំពើពុករលួយ និយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ