វៀតណាមសន្យាជំរុញសំណើក្នុងរបៀបវារៈរួមរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា នៅកិច្ចប្រជុំបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អ.ស.បអំពីការ ប្រែប្រួលអាកាសធាតុ (COP២៦) វៀតណាមបានសន្យា សម្រេចបានការបំភាយឧស្ម័ន សូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០ ហើយនឹងមិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី ឡើយ។ 

វៀតណាមសន្យាជំរុញសំណើក្នុងរបៀបវារៈរួមរបស់អង្គការសហប្រជាជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប។ (រូបថត៖ VNA)
នាថ្ងៃទី ៣ ខែមីនា មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំ ពិគ្រោះយោបល់ក្រោមប្រធានបទ “ការពារភពផែនដី និងត្រៀមខ្លួនជាស្រេចសម្រាប់ អនាគត” ដោយផ្តោតលើសំណើស្តីពីបរិស្ថាន អាកាសធាតុ សុខភាព និងជួយគាំទ្រ ដល់ជំនាន់អនាគត ដែលត្រូវបានលើកឡើងនៅក្នុង របាយការណ៍កម្មវិធីសកម្មភាព រួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានក្រុមបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានវាយតំលៃខ្ពស់ចំពោះសំណើរបស់អគ្គ លេខាធិកាអង្គការសហប្រជាជាតិក្នុងរបាយការណ៍កម្មវិធីសកម្មភាពរួម ជាមួយនឹង គំនិតផ្តួចផ្តើមជាច្រើនប្រកបដោយលក្ខណៈទម្លុះទម្លាយ ឆ្ពោះទៅកាន់អនាគត ដែល មានសារៈសំខាន់ខ្លាំងណាស់ចំពោះវៀតណាម ប្រទេសកំពុងអភិវឌ្ឍន៍នានា និង ពិភពលោកទាំងមូល។
ស្តីពីបញ្ហាសុខាភិបាល លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានបញ្ជាក់ សារជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះផែនការចាក់ថ្នាំបង្ការមេរោគជាសកល ហើយជួយឧបត្ថម្ភប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងការទទួលបានបច្ចេក វិទ្យាវេជ្ជសាស្ត្រ ព្រមទាំងបង្កើនប្រភព ហិរញ្ញវត្ថុសម្រាប់អង្គការសុខភាពពិភពលោក (WHO) ផងដែរ។
ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា នៅកិច្ចប្រជុំបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អ.ស.បអំពីការ ប្រែប្រួលអាកាសធាតុ (COP២៦) វៀតណាមបានសន្យា សម្រេចបានការបំភាយឧស្ម័ន សូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០ ហើយនឹងមិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី ឡើយ។ តាមនោះ លោកឯកអគ្គរដ្ឋទូតបានសម្តែងការគាំទ្រចំពោះការអំពាវនាវ របស់លោកអគ្គលេខាធិការអំពីការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ចែករំលែកបច្ចេកវិទ្យា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយគិតគូរពីផលប្រយោជន៍ និងកង្វល់របស់ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ