វៀតណាមស្វែងរកឱកាសជំរុញការវិនិយោគចូលមកមីយ៉ាន់ម៉ា


វៀតណាមស្វែងរកឱកាសជំរុញការវិនិយោគចូលមកមីយ៉ាន់ម៉ា - ảnh 1
វៀតណាមស្វែងរកឱកាសជំរុញការវិនិយោគចូលមកមីយ៉ាន់ម៉ា(TTXVN)


(VOV)_នាថ្ងៃទី ១៥ កក្កដា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមបណ្ដា​វិនិយោគិន វៀតណាម (AVIM) បានរួមសហការជាមួយធនាគារ​វិនិយោគ​និង​អភិវឌ្ឍន៍វៀតណាម 
(BIDV) រៀបចំសិក្ខាសាលា ស្ដីពី÷សក្ដានុភាព ឱកាស​វិនិយោគចូលមីយ៉ាន់ម៉ា។ គោល ដៅរបស់សិក្ខាសាលាលើកនេះ គឺសំដៅផ្លាស់ប្តូរព័ត៍មាន បូកសរុបស្ថានភាពសហប្រតិ
បត្តិការសេដ្ឋកិច្ចឡើងវិញរវាង​សហគមន៍អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ  ក្នុងរយះ
ពេលកន្លងទៅ និង​ជំរុញសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្ម ក្នុងរយះពេលខាងមុខនេះ។ 
លោក ​Tran Bac Ha នាយក BIDV និងជាប្រធាន AVIM បានអោយដឹងថា÷​ រហូត​មក ដល់ពេលនេះ AVIM ជាចំណុចផ្សាភ្ជាប់ រៀបចំក្រុមការងារជាង៥០ ​ជាមួយអង្គ ភាពអា
ជីវ កម្មចំនួនជិត១៥០០អង្គភាព ទៅស្រាវជ្រាវទីផ្សារ និង​ជួបធ្វើការជាមួយបណ្ដាស្ថាប័ន
សមត្ថកិច្ច របស់មីយ៉ាន់ម៉ា។

          ដើម្បីជំរុញបណ្ដាសកម្មភាពវិនិយោគពាណិជ្ជកម្មរបស់វៀតណាម​ចូលមកមី យ៉ាន​ម៉ា នៅសិក្ខាសាលាលើកនេះ សហគមន៍អង្គភាពអាជីវកម្ម​វៀតណាមបានស្នើ រដ្ឋាភិបាល
មីយ៉ាន់​ម៉ា មានសេចក្ដីកំណត់អំពីការណែនាំព្រមៗគ្នា​ក្នុងការអនុវត្តច្បាប់វិនិយោគថ្មី​យ៉ាងឆាប់ៗ ដើម្បី​អង្គភាពអាជីវកម្ម​បរទេសនិយាយរួម និងអង្គភាពអាជីវកម្មវៀត​ណាម​និយាយដោយឡែក ​យល់ច្បាស់ ក្តាប់ជាប់ និងលាតត្រដាងអនុវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ