វៀតណាម-សហរដ្ឋអាមេរិកអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការអនុវត្តច្បាប់

(VOVWORLD) - នារសៀលថ្ងៃទី២៣ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាមលោក To Lam បានទទួលជួប ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Mark Knapper។

វៀតណាម-សហរដ្ឋអាមេរិកអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការអនុវត្តច្បាប់ - ảnh 1រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Mark Knapper។ (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានអះអាងថា វៀតណាមតែងតែ ចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូជួរមុខ ហើយមានបំណងចង់ជំរុញទំនាក់ ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកលើទិដ្ឋភាពទាំង៣ដែល ជាទ្វេភាគី តំបន់និង អន្តរជាតិដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិប តេយ្យភាព បូរណភាពទឹកដី និងស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីសន្តិ ភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់។
ដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងវៀតណាម-អាមេរិកនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការអនុវត្តច្បាប់និយាយដោយឡែក ឲ្យបានសក្តិសមនឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ លោករដ្ឋមន្ត្រី To Lam បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Mark Knapper យកចិត្ត ទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការឯកទេសរវាងស្ថាប័នសន្តិសុខនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរ ចែករំលែកព័ត៌មានយុទ្ធសាស្ត្រអំពីបញ្ហាដែលជាកង្វល់រួម;  ជំរុញការអភិវឌ្ឍ និងដាក់ឲ្យដំណើរការនូវយន្តការសន្ទនាជាប្រចាំរវាងក្រសួងនគរ បាល វៀតណាម និងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក (NSA); បង្កើនកិច្ចសហប្រតិបត្តិ ការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើស... សំដៅបង្កើតក្របខ័ណ្ឌច្បាប់ រួម ចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងភាគីទាំងពីរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Mark Knapper បានអះអាងនូវការអភិវឌ្ឍដ៏ល្អ ប្រសើរនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អាមេរិក-វៀតណាម នាពេលកន្លងមក ហើយជឿជាក់ថា នាពេលខាងមុខ ការសម្របសម្រួលការងាររវាង ស្ថាប័នពាក់ព័ន្ធរបស់អាមេរិកជាមួយក្រសួងនគរបាលវៀតណាម នឹងបន្តត្រូវបានជំរុញ យ៉ាងខ្លាំង រួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ