វៀតណាម-ហុងគ្រីជួបចចារជាន់ខ្ពស់

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc នា យករដ្ឋមន្ត្រីហុងគ្រី លោក Orbán Viktor បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាមចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កញ្ញាឆ្នាំ២០១៧។ នាព្រឹកថ្ងៃទី២៥ កញ្ញា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចមក នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន អញ្ជើញជួបចចារជាមួយសមភាគីហុងគ្រីលោក Orbán Viktor។
វៀតណាម-ហុងគ្រីជួបចចារជាន់ខ្ពស់ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីហុងគ្រី លោក Orbán Viktor 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយប្រទេសមិត្តភក្តិ ប្រពៃណីនៅអឺរ៉ុបកណ្តាល ក្នុងនោះមាន ហុងគ្រីជាដៃគូអាទិភាពមួយដែរ។ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលហុងគ្រីចាត់ទុកវៀតណាមជា ដៃគូអាទិភាពក្នុងគោលនយោបាយជួយឧបត្ថម្ភការអភិវឌ្ឍន៍ (ODA) របស់ខ្លួន ដោយ ទុនកម្ចីឡើងដល់៥៣៥លានអឺរ៉ូ ក្នុងនោះ មានទុនចំនួន៤៤០លានអឺរ៉ូស្ថិតក្នុង “កិច្ចព្រម ព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ” ដែលចុះហត្ថលេខានាខែមករាឆ្នាំ២០១៧។ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណរដ្ឋាភិបាលហុងគ្រីដែលសន្យា គាំទ្រវៀតណាមឈរឈ្មោះក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណាត្តិ ២០២០-២០២១។

        រីឯនាយករដ្ឋមន្ត្រី Orbán Viktor វិញ បានអះអាងថា ហុងគ្រីចាត់ទុកវៀតណាម ជាដៃគូមិត្តភាពប្រពៃណីក្នុងតំបន់ និងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យ ជាមួយវៀតណាម។ នាយករដ្ឋមន្ត្រីហុងគ្រីសង្កត់ធ្ងន់ថា ហុងគ្រីគាំទ្រវៀតណាមបង្កើន កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) ក្នុងនោះមានការឆាប់ចុះហត្ថ លេខានិង អនុម័តជាផ្លូវការលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-EU (EVFTA)។

        នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាព រឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តា វេទិកាអន្តរជាតិនិងអន្តរតំបន់។ ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីទាំងពីររូប បានឯកភាពលើភាពចាំបាច់ដោះស្រាយជម្លោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ។

        បន្ទាប់ពីកិច្ចចចារ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី ហុងគ្រី លោក Orbán Viktor បានបើកសន្និសីទកាសែត ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានថ្លែងថា៖

        “វៀតណាមនិងហុងគ្រីមានទំនាក់ទំនងយ៉ាងល្អប្រសើអស់រយៈពេល៦៧ឆ្នាមក ហើយក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីទាំងពីរបាន ពិភាក្សាលើវិធានការ ជម្រុញទាំងស្រុងនូវទំនាក់ទំនងនោះ ជាពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាមួយនឹងទស្សនៈវិស័យនាពេលអនាគត។ ហេតុដូច្នេះបានជា វិស័យសំខាន់ៗជាច្រើនដូចជា ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន វប្បធម៌ បណ្តុះបណ្តាលវិជ្ជាជីវៈ សុទ្ធតែ បានលើកមកពិភាក្សានៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ”។

        នាយករដ្ឋមន្ត្រីទាំងពីររូបបានចេញសេចក្តីថ្លែងការណ៍រួមវៀត ណាម ហុងគ្រី និងធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ