វៀតណាម-ហូល្លង់៖ទំនាក់ទំនងគំរូ សកម្មនិងមានប្រសិទ្ធភាព

(VOVworld) - នារសៀលថ្ងៃទី២៩តុលា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មា
ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានទទួលជួប
លោកស្រី Catharina Trooster ឯកអគ្គរាជទូតហូល្លង់ ប្រចាំនៅវៀតណាមដែលបាន
អញ្ជើញទៅជួបសម្ដែងការគួរសមក្នុងឱកាសបំពេញបេសកកម្មថ្មី។នៅជំនួបនេះ
លោក Nguyen Thien Nhan បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់
និងបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យជាមួយហូល្លង់ ដែលជាប្រទេសមានតួនាទីសំខាន់ក្នុងសហភាពអឺរ៉ុប ព្រមទាំងចាត់ទុកនេះជាគំរូនៃ
ទំនាក់ទំនងសកម្មនិងមានប្រសិទ្ធភាព រវាងវៀតណាមនិងប្រទេសអឺរ៉ុបនានា។

វៀតណាម-ហូល្លង់៖ទំនាក់ទំនងគំរូ សកម្មនិងមានប្រសិទ្ធភាព - ảnh 1
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan​ទទួលជួប
សន្ទនាជាមួយលោកស្រី Catharina Trooster ឯកអគ្គរាជទូតហូល្លង់ប្រចាំនៅវៀតណាម


រីឯខ្លួនវិញ លោកស្រី Catharina Trooster ក៏បានសង្កត់ធ្ងន់ថា ប្រទេសទាំង២បា​ន
បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើវិស័យបន្សំទៅនឹងបំរ៉ែបំរួលអាកាសធាតុនិង
គ្រប់គ្រងប្រភពទឹក កសិកម្មនិងសន្តិសុខស្បៀងអាហារទន្ទឹមនឹងការកំណត់វិស័យ
សហប្រតិបតិ្តការជាអទិភាពដូចជាថាមពល កំពង់ផែនិងសេវាកម្មភភស្តភាជា
ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ