វៀតណាមអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំពេញអង្គនៃសមាគមបណ្តាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី - ប៉ាស៊ីហ្វិកនៅខែមេសាឆ្នាំ ២០២០

(VOVWORLD) - នាថ្ងៃទី ៨ ខែមករា នៅទីស្នាក់ការនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ស្រុក Thach That ទីក្រុងហាណូយ) បានប្រព្រឹត្តទៅសន្និសីទស្តីពីការរៀបចំផែនការលើកចុងក្រោយសម្រាប់កិច្ចប្រជុំពេញអង្គប្រចាំឆ្នាំនៃសមាគមបណ្តាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី - ប៉ាស៊ីហ្វិក (AAPTC)ឆ្នាំ ២០២០ ដែលគ្រោងនឹងប្រារព្ធឡើងនៅខែមេសាឆ្នាំ ២០២០ នៅប្រទេសវៀតណាម។
វៀតណាមអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំពេញអង្គនៃសមាគមបណ្តាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី - ប៉ាស៊ីហ្វិកនៅខែមេសាឆ្នាំ ២០២០ - ảnh 1 វៀតណាមអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំពេញអង្គនៃសមាគមបណ្តាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី - ប៉ាស៊ីហ្វិកនៅខែមេសាឆ្នាំ ២០២០ (រូបថត៖ TTXVN)

នៅក្នុងសន្និសីទនេះ តំណាំងទាំងឡាយបានផ្តោតលើការពិភាក្សានិងឯកភាពលើខ្លឹមសារលម្អិតជាមូលដ្ឋានដែលពាក់ព័ន្ធនឹងផែនការនិងការរៀបចំសម្រាប់កិច្ចប្រជុំ AAPTC ឆ្នាំ២០២០ ដូចជាខ្លឹមសារកម្មវិធី ឯកភាពនិងជ្រើសរើសវាគ្មិនដើម្បីបង្ហាញប្រធានបទដែលបានកំណត់នៅក្នុងសន្និសីទស្តីពីការររៀបចំផែនការកាលពីដំបូងជាដើម។

ការរៀបចំសន្និសីទ AAPTC ឆ្នាំ២០២០ នៅវៀតណាមគឺជាជំហានដ៏សំខាន់មួយក្នុងការរួមចំណែកអនុវត្តបាននូវគោលនយោបាយនៃការកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺនក្សាសន្តិភាពរបស់វៀតណាមឲ្យក្លាយទៅជាមជ្ឈមណ្ឌល  ស្តង់ដារមួយនៅក្នុងតំបន់ ដើម្បីរួមចំណែកបង្កើនការយល់ដឹងគ្នា និងរឹតចំណងមិត្តភាពក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរវាងវៀតណាមនិងដៃគូអន្តរជាតិនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ