វៀតណាមអនុញ្ញត្តឲ្យភ្នាល់ស្របច្បាប់រាល់ការក្រកួត World Cup, Asian Games និង Sea Games

(VOVWORLD) -ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានឲ្យដឹងថា ក្នុងសប្តាហ៍នេះ ក្រសួងនឹងប្រកាសបញ្ជីរាយនាមការប្រកួតបាល់ទាត់អន្តរជាតិដែលត្រូវបានភ្នាល់ស្របច្បាប់នៅវៀតណាម។

វៀតណាមអនុញ្ញត្តឲ្យភ្នាល់ស្របច្បាប់រាល់ការក្រកួត World Cup, Asian Games និង Sea Games - ảnh 1 វៀតណាមអនុញ្ញត្តឲ្យភ្នាល់ស្របច្បាប់រាល់ការក្រកួត World Cup, Asian Games និង Sea Games (រូបថតៈ vov.vn)

បញ្ជីនេះរួមមានការប្រកួតចំណុះពានរង្វាន់ Sea Games, Asian Games និង World Cup ផងដែរ។

        បញ្ជីរាយនាមជាផ្លូវការនឹងបានក្រសួងវប្បធម៌ កីឡានិងទេសចរ ណ៍ប្រកាស ក្នុងសប្តាហ៍នេះ។ យោងតាមព័ត៌មានបឋមថា បញ្ជីនេះនឹងរួមមានការប្រកួតចំណុះ World Cup ២០១៨ Champions League ២០១៨ និងពានរង្វាន់ជើងឯកបាល់ទាត់ នារីអាស៊ីអាគ្នេយ៍ ពានរង្វាន់ជើងឯក futsal នារីអាសីអាគ្នេយ៍ AFF Cup ២០១៨ FIFA Clup World Cup, Futsal World Cup និងពានរង្វាន់ប្រកួតអន្តរជាតិមួយចំនួនទៀត ។ បញ្ជីនេះរួមទាំងការប្រកួតចំណុះ Asian Games និង Sea Games នាពេល ខាងមុខទៀតផង។ ប៉ុន្តែ ច្បាប់បានកំណត់ថា ការប្រកួតណាគ្មានក្រុមជម្រើសជាតិវៀតណាមចូលរួមទើបអនុញ្ញតិឲ្យភ្នាល់បាន។

        សហគ្រាសធ្វើអាជីវកម្មភ្នាល់បាល់ទាត់អន្តរជាតិស្របច្បាប់នៅ វៀតណាមនឹងបានក្រសួងហិរញ្ញវត្ថុជ្រើសរើសដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ