វៀតណាមអនុម័តយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដល់ឆ្នាំ២០៥០

(VOVWORLD) - នាថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Alok Sharma រដ្ឋមន្ត្រី ប្រធាន COP២៦ និងគណៈប្រតិភូនៃចក្រភពអង់គ្លេសដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
វៀតណាមអនុម័តយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដល់ឆ្នាំ២០៥០ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Alok Sharma ប្រធាន COP២៦ (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃថា ការប្រែប្រួលអាកាសធាតុកាន់តែមានសភាពជ្រុលនិយម មិនអាចទាយទុកជាមុនបាន និងពិបាកព្យាករណ៍លើវិសាលភាពពិភពលោក។ ដូច្នេះ ចាំបាច់ត្រូវមានសាមគ្គីភាពអន្តរជាតិ និងវិធីសាស្រ្តជាសាកល ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងស្មារតីនៃការអនុវត្តយ៉ាងខ្លាំងនូវការប្តេជ្ញាចិត្តនៅ COP២៦ វៀតណាមបានអនុម័តយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដល់ឆ្នាំ ២០៥០។ វៀតណាមបានចាត់ទុកគោលដៅនៃការសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធត្រឹម "សូន្យ" និងការផ្លាស់ប្តូរពីថាមពលហ្វូស៊ីលទៅជាថាមពលស្អាតនិងកកើតឡើងវិញ ជានិន្នាការអភិវឌ្ឍន៍របស់ពិភពលោកក៏ដូចជាសម្រាប់វៀតណាម ដែលកើតចេញពីផលប្រយោជន៍របស់ប្រជាជនវៀត ណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ចក្រភពអង់គ្លេស និងដៃគូអភិវឌ្ឍន៍ក្នុងដំណើរការចរចាដើម្បីបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ គួរតែជួយឧបត្ថម្ភវៀតណាមក្នុងវិស័យបច្ចេកវិទ្យា និង ហិរញ្ញវត្ថុ ទន្ទឹមនឹងការអភិវឌ្ឈធនធានមនុស្ស កិច្ចខិតខំប្រឹងប្រែងសុក្រិតរបបនយោបាយ និងចែក រំលែកបទពិសោធន៍។

រដ្ឋមន្ត្រី និងជាប្រធាន COP ២៦ លោក Alok Sharma បាននិយាយថា លោកនឹងបញ្ជូនសាររបស់នាយករដ្ឋមន្ត្រីស្តីពីសមធម៌ និងយុត្តិធម៌ក្នុងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុទៅកាន់ដៃគូអភិវឌ្ឍន៍។ លោករូបនេះ បានសម្តែងក្តីសង្ឃឹមថា សេចក្តីថ្លែងការណ៍នយោបាយស្តីពីការបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌នឹងត្រូវបានអនុម័តក្នុងឱកាសនៃកិច្ចប្រជុំ COP២៧ នៅប្រទេសអេហ្ស៊ីបនៅចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ