វៀតណាមអនុវត្តគ្រប់សន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យភាព


          (VOV)_ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣០មិថុនា និងថ្ងៃទី១ កក្កដា នាយក​រដ្ឋ មន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំ online សាមញ្ញ
 ខែមិថុនា  ជាមួយបណ្ដាថ្នាក់ដឹកនាំនៃ​ខេត្ត ទីក្រុងក្នុងទូទាំង​ប្រទេស ដើម្បីវាយ
តំលៃ អំពីសភាពការណ៍សេដ្ឋកិច្ច សង្គម ក្នុងរយៈពេលល៦ខែដើមឆ្នាំនិងកំ ណត់ទិសដៅ ដំណោះស្រាយសំរាប់៦ខែចុងឆ្នាំ២០១៤។

          លេចធ្លោបំផុតក្នុងរយៈពេល៦ខែកន្លងទៅ នោះគឺម៉ាក្រូសេដ្ឋកិច្ចនៅ​ស្ថិរភាព  អតិផរណាត្រូវបានគ្រប់គ្រង កំណើនកសិកម្មកើនឡើងខ្លាំង…ល។ កំណើន ក្នុងរយៈពេល៦ខែ ទទួលបាន៥,១៨% ។ ទាក់ទិនដល់បំរ៉ែបំរួលនៅសមុទ្រខាងកើត  ចាប់ពីពេលដែលចិនបានរំលោភទៅលើតំបន់ដែន​សមុទ្រវៀតណាម បណ្ដាតំបន់ បានគាំទ្រការផ្តួចផ្តើមគំនិតមុនក៏ដូចជា​ក្រោយ និងបណ្ដាវិធានការប្តេជ្ញាតស៊ូការ ពារអធិបតេយ្យភាពប្រទេសជាតិ​របស់បក្ស រដ្ឋ ក៏ដូចជាទស្សនះរបស់រដ្ឋាភិបាល។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Giang លោក Dam Van Bong បានអះអាង
ថា៖

          “ ទំនាក់ទំនងរវាងខេត្ត Ha Giang និងបណ្ដាខេត្តជាប់ព្រំដែនរបស់ចិន ​នៅប្រព្រឹត្តទៅជាធម្មតា។ សភាពការណ៍តាមបណ្ដោយខ្សែរ ព្រំដែនជាង២៧៧ គីឡូម៉ែត្រនៅស្ថិរភាព។ គណៈកម្មាធិការបក្ស កម្មាភិបាលនិងប្រជាជនជឿជាក់ 
គាំទ្រជាដាច់ ខាតរាល់ដំណោះស្រាយតស៊ូរបស់បក្ស រដ្ឋ ចំពោះសភាពការណ៍នៅ សមុទ្រខាងកើត។”

          ថ្លែងមតិបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើ​គ្រប់
សមាជិក រដ្ឋាភិបាល ថ្នាក់ដឹកនាំតំបន់នានាត្រូវក្តាប់ជាប់សភាពការណ៍  ព្យាករណ៍និ
ងនាំចេញ​ដំណោះស្រាយនានានៅ​គ្រប់កាលះទេសះ។​ នាយករដ្ឋមន្ត្រីវៀតណាមបាន លើច្បាស់នូវគោលដៅចំនួន៣ដែលរដ្ឋាភិ​បាលវៀតណាមកំពុងប្តេជ្ញាចិត្តអនុវត្ត។


 វៀតណាមអនុវត្តគ្រប់សន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យភាព - ảnh 1
សន្និសីទកាសែតអំពីកិច្ចប្រជុំប្រចាំខែរបស់រដ្ឋាភិបាលវៀតណាម (Image: VOV)

“យើងត្រូវប្រមូលផ្តុំនិងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បី
ការពារអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាមដោយសន្តិវិធី
សមស្របនឹងច្បាប់អន្តរជាតិ។ នេះគឺជាគោលដៅពិសិទ្ធិដែលយើងត្រូវ
អនុវត្ត។ ទី ២ គឺ៖ យើងត្រូវធានាសុវត្ថិ ភាពខាងនយោបាយសណ្តាប់ធ្នាប់
នៃប្រទេសជាតិ។ ទី ៣ គឺ យើងត្រូវប្តេជ្ញាទទួលបាន ៥.៨% នៃកំណើន
សេដ្ឋកិច្ចក្នុងឆ្នាំ ២០១៤ តាមផែនការ។”

នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ក្នុងដំណាក់កាល
រៀបចំហេដ្ឋា រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលវៀតណាម
កំពុងលលាតត្រដាងអនុវត្ត វិធានការបើកទូលាយទីផ្សារនាំចេញជាពិសេស
គឺដាស់តឿនដំណើរការចរចារបណ្ដា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
និងពហុភាគី ព្រមទាំង សុក្រិដយន្តការគោលនយោបាយទាក់ទិនដល់មៅការ
និងនាំចូលវត្ថុធាតិដើម។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមក៏បានស្នើឲ្យ
បណ្ដាក្រសួងផ្នែកបន្តជំរុញយ៉ាងខ្លាំងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិង
រៀបចំហេដ្ឋារចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ។ ទន្ទឹមនឹងនោះ យើងក៏ត្រូវ យកចិត្តទុកដាក់ដល់ការកាត់បន្ថយភាពក្រីក្រជាពិសេសក្នុងតំបន់ព្រៃភ្នំឆ្ងាយ
ដាច់ស្រ យាងនិងជនរួមជាតិជាជនជាតិភាគតិច ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ