វៀតណាមអនុវត្តន៍ជាឯកឆ័ន្ទនូវគោលនយោបាយគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ ឧសភា នៅវត្ត Quan Su រដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាមបានរៀបចំពិធីអំណរសាទរបុណ្យវិសាខបូជា ព.ស ២៥៦២ ឆ្នាំសកល២០១៨។
វៀតណាមអនុវត្តន៍ជាឯកឆ័ន្ទនូវគោលនយោបាយគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន - ảnh 1 ពិធីអំណរសាទរបុណ្យវិសាខបូជា ព.ស ២៥៦២ ឆ្នាំសកល ២០១៨ នៅវត្ត Quan Su

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអះអាងថា ដោយប្រពៃណីជិត២០០០ឆ្នាំ ពុទ្ធសាសនាវៀតណាមជានិច្ចកាលរួមដំណើជាមួយប្រជាជាតិ។ លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖

        “បក្សនិងរដ្ឋជានិច្ចកាលអនុវត្តន៍ជាឯកឆ័ន្ទនូវគោលនយោបាយគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន ធានាការប្រតិបត្តិជំនឿសាសនាឲ្យស្របច្បាប់ រក្សានិងពង្រីកនូវតំលៃដ៏ល្អប្រសើរក្នុងប្រពៃណីរបស់ប្រទេសជាតិ។ ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំនេះ ខ្ញុំស្នើឲ្យក្រសួង ស្ថាប័នមជ្ឈឹមនិងថ្នាក់ដឹកនាំតំបន់ទាំងអស់ យកចិត្តទុកដាក់ ណែនាំ ជួយឧបត្ថម្ភ និងបង្កភាពងាយស្រួលដើម្បីជំនឿសាសនានិយាយរួមនិងពុទ្ធសាសនានិយាយដោយឡែកធ្វើសកម្មភាពយ៉ាងត្រឹមត្រូវតាមច្បាប់ បង្កើតឡើងបរិយាកាសប្រតិបត្តិជំនឿសាសនាដោយស្ថិរភាពនិងធានាក្នុងទូទាំងប្រទេសវៀតណាម សំដៅរួមគ្នាកសាងប្រទេសជាតិឲ្យមានវឌ្ឍនភាពនិងកសាងពិភពលោកឲ្យមានសុខសន្តិភាព”។

វៀតណាមអនុវត្តន៍ជាឯកឆ័ន្ទនូវគោលនយោបាយគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន - ảnh 2ទេសភាពនៃវត្ត Dieu De ទីក្រុងហ្វេ 

ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំនេះ សមាគមន៍ពុទ្ធសាសនាវៀតណាមនិងបណ្ដាខេត្តក្រុងភាគកណ្ដាលវៀតណាមបានរៀបចំសកម្មភាពដ៏សម្បូរបែប។

        នៅទីក្រុងហ្វេ រូបភាពស្លឹកផ្កាឈូកដែលជានិមិត្តរូបសម្គាល់ឲ្យភាពសុខសាន្តត្រាណ ត្រូវបានតូបតែងនៅគ្រប់ទីកន្លែង។ ឆ្នាំ២០១៨នេះ ការងាររៀបចំឲ្យពិធីបុណ្យវិសាខបូជាត្រូវបានគណៈភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមខេត្ត Thua Thien Hue ត្រៀមរៀបចំយ៉ាងហ្មត់ចត់។ ក្នុងប៉ុន្មានថ្ងៃនេះ វត្តនិងពុទ្ធបរិស័ទភាគច្រើនក្នុងខេត្តតែងតែចូលរួមកម្មវិធីសប្បុរសធម៌ ជូនអំណោយដល់ជនក្រីក្រ ជនចាស់ជរាគ្មានគ្រួសារ និងអ្នកជំងឺក្រីក្រ ជាដើម។ ភិក្ខុនី Thich Nhu Minh ក្នុងគណៈកម្ម ការសប្បុរសធម៌សង្គមចំណុះគណៈភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមខេត្ត Thua Thien Hue បានឲ្យដឹងថា៖

        “ធ្វើសប្បុរសធម៌ដើម្បីបង្ហាញនូវមេត្តាធម៌របស់ព្រះពុទ្ធ។ ដោយសកម្មភាពជាក់ស្ដែងរបស់ខ្លួន យើងរួមគ្នាជួយឧបត្ថម្ភអ្នកមានការលំបាកក្នុងជីវភាពរស់នៅ”។

        ចំណែកឯនៅទីក្រុងដាណាំង គណៈភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមទីក្រុង បានរៀបចំកម្មវិធីឧបត្ថម្ភដល់កុមារកំព្រានិងជនក្រីក្រក្នុងទូទាំងទីក្រុងដូចជា៖ ទៅសាកសួរសុខទុក្ខ ជូនអំណោយដល់ជនក្រីក្រ អ្នកជំងឺ រៀបចំការពិនិត្យជំងឺនិងផ្ដល់ថ្នាំឱសថដោយឥតគិតថ្លៃសំរាប់ជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល។ ព្រះសង្ឃ Thich Thong Dao អនុប្រធានគណៈភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមទីក្រុង Da Nang បានឲ្យដឹងថា៖

        “យើងខ្ញុំបានជូនអំណោយដល់ជនក្រីក្ររាប់ពាន់នាក់។ ក្នុងនោះមានអង្ករនិងរបស់របរចាំបាច់។ទន្ទឹមនឹងនោះ យើងខ្ញុំក៏កសាងផ្ទះមេត្តាធម៌ជូនចំពោះក្រុមគ្រួសារដែលមិនទាន់មានទីលំនៅផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ