វៀតណាមអបអរសាទរឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា​និង​ឡាវ​នៅអង្គការសហប្រជាជាតិ

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា និងបុណ្យពីម៉ៃរបស់ឡាវ នាថ្ងៃទី ១២ ខែមេសា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្ម អចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូនៃបណ្តាទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មកជូនពរឆ្នាំថ្មីដល់បេសកកម្មអចិន្ត្រៃយ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា។

នៅទីស្នាក់ការបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ជឿជាក់ថា ប្រទេសឡាវនឹងបន្តទទួលបានជោគជ័យលើគ្រប់ជ្រុងជ្រោយ លើកកម្ពស់តួនាទីនិងឋានៈរបស់ខ្លួនលើឆាកអន្តរជាតិដោយឥតឈប់ឈរ។ ឯកអគ្គរដ្ឋទូតក៏បានអះអាងថា បេសកកម្មអចិន្រ្តៃយ៍វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយឡាវនាពេលខាងមុខ ជាពិសេសគាំទ្រប្រទេសឡាវឱ្យទទួលតួនាទីជាប្រធានគណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងញូវយ៉ក (ANYC) ឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ។

វៀតណាមអបអរសាទរឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា​និង​ឡាវ​នៅអង្គការសហប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ TTXVN

នៅទីស្នាក់ការបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ជឿជាក់ថា កម្ពុជានឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លា ប្រកបដោយវិបុលភាព។ លោកឯកអគ្គរដ្ឋទូតក៏មានបំណងចង់បន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងរវាងបេសកកម្មទាំងពីរនៅបណ្តាញទ្វេភាគី ក៏ដូចជាវេទិកាពហុភាគី ជាពិសេសគឺអាស៊ាន និងអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ