វៀតណាមអំពាវនាវឱ្យគោរពគោលការណ៍ដោះស្រាយដោយសន្តិវិធីរាល់ជម្លោះអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១២ ខែតុលា គណៈកម្មាធិការច្បាប់ (គណៈកម្មការទី ៦) មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ បានបើកសម័យពិភាក្សាពេញអង្គ ស្តីពីប្រធានបទនីតិរដ្ឋនៅកម្រិតជាតិនិងអន្តរជាតិ ដោយមានការចូលរួមពីសមាជិកជិត ១០០ ប្រទេសនិង អ្នកសង្កេតការណ៍។

វៀតណាមអំពាវនាវឱ្យគោរពគោលការណ៍ដោះស្រាយដោយសន្តិវិធីរាល់ជម្លោះអន្តរជាតិ - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy (រូបថត៖ TTXVN)

ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា នីតិរដ្ឋនៅកម្រិតជាតិនិងអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពអន្តរជាតិនិងការអភិវឌ្ឍន៍ សេដ្ឋ កិច្ចសង្គមនិងធានាសិទ្ធិមនុស្ស។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ច្បាប់អន្តរជាតិ រាល់គោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិគឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធអន្តរជាតិ ដោយលើកត្រដែតពីតួនាទីរបស់តុលាការយុត្តិធម៌អន្តរជាតិនិងស្ថាប័នយុត្តាធិការអន្តរជាតិ ក្នុងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធីនិងលើកកម្ពស់ការគោរពប្រតិបត្តិនីតិរដ្ឋនៅកម្រិតអន្តរជាតិ។

ទាក់ទងនឹងស្ថានភាពនៅសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បាននិយាយថា សកម្មភាពនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ កំពុងធ្វើឲ្យធ្លាក់ជំនឿទុកចិត្តក្នុងចំណោមបណ្តាប្រទេស បង្កើនភាពតានតឹងនិងប៉ះពាល់ដល់សន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ គោរពតាមច្បាប់អន្តរជាតិ លើកកម្ពស់ការកសាងទំនុកចិត្ត ជៀសវាងការធ្វើសកម្មភាពឯកតោភាគីដែលធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងបង្កើនភាពតានតឹងនៅសមុទ្រ ហើយដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ។ ជាមួយគ្នានោះ គោរពពេញលេញចំពោះដំណើរការច្បាប់និងនយោបាយ ក៏ដូចជាអនុលោមតាមបទ ប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ លោក ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាអាស៊ានខិតខំអនុវត្តន៍យ៉ាងពេញលេញ នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រខាងកើតនិងបញ្ចប់កិច្ចចរចាស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាពនិងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ