វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា​អនុវត្ត​តាម​បទឈប់បាញ់ប​ណ្តោះ​អាសន្ននៅលីប៊ី

(VOVWORLD) - ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅលីប៊ី គោរពបទឈប់បាញ់បណ្តោះអាសន្ន ហើយឆាប់បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែង និងធានាការទទួលបានប្រភពជំនួយ មនុស្សធម៌។
វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា​អនុវត្ត​តាម​បទឈប់បាញ់ប​ណ្តោះ​អាសន្ននៅលីប៊ី - ảnh 1 ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy (រូបថត៖ TTXVN)

ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ នាថ្ងៃទី ២៧ ខែមិនា បានបើកកិច្ចប្រជុំ អនឡាញ ដើម្បីពីភាក្សាលើស្ថានភាពលីប៊ី និងសកម្មភាពរបស់ក្រុមបេសកកម្ម ជួយឧបត្ថម្ភអង្គការសហប្រជាជាតិនៅលីប៊ី  (UNSMIL)។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុម បេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅលីប៊ី គោរពបទឈប់បាញ់បណ្តោះអាសន្ន ហើយឆាប់បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែង និងធានាការទទួលបានប្រភពជំនួយ មនុស្សធម៌។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ការគាំទ្រចំពោះដំណោះស្រាយនយោបាយ ដែលដឹកនាំដោយប្រជាជនលីប៊ី ព្រមទាំងអំពាវនាវជំរុញកិច្ចសន្ទនានយោបាយ សេដ្ឋកិច្ច និងយោធាឲ្យសមស្របនឹងសេចក្ដីសម្រេចចិត្តលេខ ២៥១០ របស់ក្រុមប្រឹក្សាសន្តិសុខ ស្ដីពីការគាំទ្រឯកសារនៃកិច្ចប្រជុំ ប៊ែកឡាំងស្តីពីលីប៊ី និងអំពាវនាវឱ្យ UNSMIL និងអង្គការក្នុងតំបន់ ពិចារណា និងជួយឧបត្ថម្ភភាគីពាក់ព័ន្ធនានាក្នុងការធ្វើកិច្ចសន្ទនាអនឡាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ