វៀតណាមអំពាវនាវឱ្យមានការគោរពនីតិរដ្ឋ និងការដោះស្រាយជម្លោះតាមរយៈការសន្ទនា

(VOVWORLD) - នាថ្ងៃទី ១៦ វិច្ឆិកា ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) លើកទី១០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាយឧត្តមសេនីយ៍លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានស្នើឱ្យប្រទេសនានា បន្តប្រកាន់ខ្ជាប់នូវតួនាទីស្នូលរបស់សមាគមន៍ប្រជាជាតិអាស៊ីអាស៊ីអាគ្នេយ៍ (អាស៊ាន) ពង្រឹងការកសាង និងពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រលើស្មារតីគោរពច្បាប់ជាចម្បង  សមភាពនិងមានប្រយោជន៍ទៅវិញទៅមក។

វៀតណាមអំពាវនាវឱ្យមានការគោរពនីតិរដ្ឋ និងការដោះស្រាយជម្លោះតាមរយៈការសន្ទនា - ảnh 1នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ  (រូបថត៖ Huu Chien)

នាយឧត្តមសេនីយ៍លោក Phan Van Giang មានបំណង ចង់ភ្ជាប់ ADMM+ កាន់តែជិតស្និទ្ធជាមួយក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងសសរស្តម្ភទាំងបី នៃ សហគមន៍អាស៊ាន បង្កើតបរិយាកាសអំណោយផលសម្រាប់ការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); សម្រេចបានឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ