វៀតណាមអំពាវនាវឱ្យលុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរ

(VOVWORLD) - ក្នុងឱកាសនៃទិវាអន្តរជាតិលុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរសរុប (២៦ កញ្ញា) មហា សន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី ២៦ កញ្ញា បាន បើកកិច្ចប្រជុំកម្រិតខ្ពស់ ដើម្បីរំលឹកដល់ទិវាអន្តរជាតិ លុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

វៀតណាមអំពាវនាវឱ្យលុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរ - ảnh 1កិច្ចប្រជុំកម្រិតខ្ពស់រំលឹកទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង (រូបថត៖ VOV)

អញ្ជើញចូលរួមកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រមុខបេសកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ការលុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរ នៅតែជាការធានាដាច់ខាតក្នុងការទប់ស្កាត់ការប្រើប្រាស់ និងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងការរំសាយអាវុធ ការគ្រប់គ្រងអាវុធ និងយន្តការប្រឆាំងការរីកសាយភាយជាសកល។ ប្រទេសនានាចាំបាច់ត្រូវអនុវត្តកាតព្វកិច្ចពាក់ព័ន្ធយ៉ាងពេញលេញ រួមទាំងសន្ធិសញ្ញាមិនរីក សាយភាយនុយក្លេអ៊ែរ (NPT) និងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW)។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ដើម្បីកសាងទំនុកចិត្ត និងទំនាក់ទំនងមិត្តភាពរវាងប្រទេសនានា បណ្តាប្រទេសចាំបាច់ត្រូវពង្រឹងការសន្ទនា និងការពិភាក្សា ជំនួសឱ្យគោលលទ្ធិគំរាមកំហែងនុយក្លេអ៊ែរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងជាថ្មីនូវគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមលើការប្រឆាំងការរីកសាយភាយ និងរំសាយអាវុធនុយក្លេអ៊ែរ សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងប្តេជ្ញារក្សាតំបន់អាស៊ីអាគ្នេយ៍មិនឲ្យមានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកផ្សេងទៀត ; ទន្ទឹមនឹងនេះ  ស្វាគមន៍ប្រទេសមានអាវុធនុយក្លេអ៊ែរដែលបានចុះហត្ថលេខា និងផ្តល់សច្ចាប័នដោយគ្មានការកក់ទុក នូវពិធីសារចំពោះសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍ (SEANWFZ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ